ប្តីសម្លាប់ប្រពន្ធយកទៅកប់ចោល លេចដៃមកក្រៅទើបដឹង

0
170

រតនគីរីៈ ​ប្រជាពលរដ្ឋបានប្រទះឃើញ​សាកសពស្រ្តីម្នាក់កប់ក្នុងដី​លេចចេញដៃម្ខាង កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចចម្ការកៅស៊ូចាស់របស់រដ្ឋ ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបាន​លុង ខេត្តរតនគិរី ។

ក្រោយទទួលព័ត៌មានភ្លាមកម្លាំងជំនាញខេត្ត បាន ចុះទៅពិនិត្យដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពដែល​កប់ក្នុងដីលេចចេញដៃ មាន​ឈ្មោះ ផន ពៅ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរក្នុងផ្សាររាត្រី មានទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។

ស្រ្តីម្នាក់នេះត្រូវប្ដីវាយសម្លាប់ហើយក្រោយធ្វើសកម្មភាពរួចជនសង្ស័យជាប្ដី បានរត់គេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយទេ​៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here