បើកឡាន​ ច្រឡំ​ជាន់​ហ្គារ​ស្ទុះ​បុក​ម៉ូតូ ស្លាប់​ម្ចាស់​ម៉ូតូម្នាក់ ឡានក្រឡាប់

0
285

ភ្នំពេញ៖ បុរសវ័យក្មេង​ម្នាក់​បាន​ស្លាប់​បាត់បង់​ជិវិតភ្លាមៗនៅនឹងកន្លែង​កើតហេតុ ដោយសារតែ​ត្រូវ​រថយន្ត​មួយគ្រឿង​បើក​បំ​បុក ខណៈ​កំពុង​ឈប់​ម៉ូតូ​ជិត​ផ្លូវកែង នា​ព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាម​បណ្តា​យ​ផ្លូវ៤៧០ កែ​ផ្លូវ ១៦៣ ក្នុង​សង្កាត់​ទួល​ទំពូង២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

សាក្សីបានឲ្យដឹងថាមុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​(មិនទានស្គាលឈ្មោះ)បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1S-5182 មក​ឈប់​ម៉ូតូ​នៅ​កៀន​ផ្លូវ៤៧០ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​បា​ឡែ​ន​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-3913 បើកបរ​ដោយ​ស្ត្រី​ចំណាស់​ម្នាក់​តាម​បណ្តោយ​ផ្លូវ១៦៣ បត់​ឆ្វេង​មក​ផ្លូវ៤៧០ ហើយ​បានគេច​ម៉ូតូ​មួយគ្រឿង​ក៏​ច្រ​លំ​ជាន់​ហ្គារ​ថែម ជ្រុល​ទៅបុក​ជនរងគ្រោះ​ទាំង​កំរោល បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ ចំណែកឯ​រថយន្ត​វិញ​បាន​ក្រឡាប់​ផ្ញា​រ​ជើង​ ត្រូវសមត្ថកិច្ចទៅដល់ឃាត់បានជនបង្ក ៕ អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here