រថយន្ត​ក្រឡុក​សុីម៉ង់​បើក​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​បុក​រថយន្ត​សាំ​យ៉ុង​ពីក្រោយ​សង​៤០០ដុល្លារ​បញ្ចប់​រឿង​

ភ្នំពេញ​៖​រថយន្ត​ក្រឡុក​សុីម៉ង់​មួយ​គ្រឿង​បើកបរ​ ខ្វះ​ការ​ប្រុងប្រយ័ត្ន​បាន​បុក​ រថយន្ត​សាំ​យ៉ុង​ពីក្រោយ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ រថយន្ត​បង្ក​បំរុង​បើករត់​គេច​ខ្លួន​តែ​ត្រូវ​បាន​ សមត្ថកិច្ច​ឃាត់​ទាន់​ហើយ​បញ្ចប់​នៅ​កន្លែង​កើត​ហេតុ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​១១នឹង​៤០នាទី​យប់​ថ្ងៃ​ទី​២៦ខែកក្កដា​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ទល់មុខ​ សង្កាត់​ កំបូល​ ដែល​ស្ថិត​នៅ​ សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

រថយន្ត​បង្ក​ ជា​រថយន្ត​ ក្រឡុក​សុីម៉ង់​ ពណ៌​ស​ពាក់ស្លាក់លេខ​ភ្នំពេញ​5A2276 បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅកើត​។

រថយន្ត​រងគ្រោះ​ម៉ាក​ សាំ​យ៉ុង​ ​​ពណ៌​ស​ពាក់ស្លាកលេខ​ភ្នំពេញ​2AA7498បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅកើត​រង​ការ​ខូចខាត​ផ្នែក​ក្រោយ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេឃើញ​រថយន្ត​ រង​គ្រោះ​ម៉ាក​ សាំ​យ៉ុង​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅកើត​ក្នុង​ល្បឿន​លឿន​មធ្យម​ បន្ទាប់មក​រថយន្ត​ខាង​លើ​បើក​មក​ដល់​ ចំណុច​ខាងលើ​ជាកន្លែង​ផ្លូវ​កែង​ដោយ​មាន​ ម៉ូតូ​មួយ​គ្រឿង​បើ​ក​ ឆ្លង​ផ្លូវ​ ពី​ជើង​ទៅ​ត្បូង​ បន្ទាប់​មក​ស្រាប់​តែ​រថយន្ត​សាំ​យ៉ុង​ខាងលើ​ បាន​ជាន់​ហ្វ្រាំង​អោយ​ម៉ូតូ​ឆ្លង​កាត់​។
បន្ទាប់​មក​ទៀត​ ស្រាប់​តែ​ ឃើញ​រថយន្ត​ ក្រឡុក​សុីម៉ង់​មួយ​គ្រឿង​បើកបរ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ បាន​អកស៊ើ​ បាន​ជាន់​ហ្វ្រាំង​មិន​ជាប់​ ហើយ​បាន​បុក​រថយន្ត​សាំ​យ៉ុង​ពីក្រោយ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​បន្ទាប់​មក​ទៀត​ កំលាំង​នគរបាល​ប៉ុស្តិ៍​ កំបូល​ មក​ជួយ​ សំរាបសំរួល​គ្នា​ ចំណែក​រថយន្ត​បង្ក​បំរុង​បើក​រត់​ ហើយ​ត្រូវ​បាន​កំលាំង​នគរបាល​ប៉ុស្តិ៍​កំបូល​ ឃាត់​បាន​ភ្លាម​ៗ​នឹង​អោយ​សំរួល​ភ្លាមៗ​ផងដែរ​ ហើយ​មិន​ព្រម​ដោះស្រាយ​ កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​ហៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​ដើម្បី​សំរួល​បន្ត​។

ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​មក​សំរាបសំរួល​នៅ​កន្លែង​កើត​ហេតុ​ដោយ​ភាគី​រង​គ្រោះ​ទាមទារ​សំណង​ចំនួន​៧០០ដុល្លារ​ហើយ​បន្ទាប់​មក​បាន​សំរាប់​សំរាបសំរួល​គ្នា​ ចំនួន​៤០០ដុល្លារ​បញ្ចប់​នៅ​កន្លែង​កើត​ហេតុ​៕សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *