ប្រចណ្ឌប្រពន្ធដាក់ថ្នាំកណ្តុក្នុងបាយឲ្យហូប នឹកស្តាយក្រោយដឹកប្រពន្ធទៅពេទ្យជាប់ខ្នោះប៉ូលិស

0
181

ភ្នំពេញ ៖ស្រី្តជាប្រពន្ធ​ត្រូវបាន​ប្តី​បញ្ជូនមក​សង្គ្រោះនៅ​មន្ទីរ​ពហុ​ព្យាបាល «ឡាំ ប៊ុនថន» នៅ​ខាងលិច​ផ្សារ​ជម្ពូ​វ័ន ក្នុង​សង្កាត់​ចោមចៅ ខណៈ​ ប៉ុន្តែ​ខាង​មន្ទីរពេទ្យ​មិន​ហ៊ាន​ទទួល​ព្យាបាល​ទេ ព្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ដោយ​ខាង​ពេទ្យ​ប្រាប់ថា ឱ្យ​ប្តី​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈវិញ​ បន្ទាប់ពីប្តីកើតក្តីប្រចណ្ឌ លួចដាក់ថ្នាំសម្លាប់កណ្តុរក្នុងបាុយឲ្យប្រពន្ធហូប តែស្តាយក្រោយស្រែកឲ្យគេជួយ កាលពីវេលាម៉ោង ១២ និង ៤០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូឆ្នាំ ២០១៦ នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ  ។

ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ធុង ស្រីកា អាយុ២២ឆ្នាំ ជាកម្មការិកាត់ដេរ និងប្តីឈ្មោះ ទូច សំអៀន អាយុ ២២ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ

ក្រោយមក​សមត្ថកិច្ច​ឃាត់ខ្លួនបុរសជាប្តី ដើម្បី​សាកសួរ​រឿងហេតុ ខណៈ​ដំបូង​ប្តី​នោះ បានត្រឹមតែ​ឆ្លើយថា ប្រពន្ធ​ខ្លួន​ពុលបាយ​មាន​រោយ​ថ្នាំ​កណ្តុរ​ប៉ុណ្ណោះ លុះ​សួរ​ហេតុអ្វី​បាន​មាន​ថ្នាំ​កណ្តុរ? បុរស​នោះ​មិន​ឆ្លើយ​សោះ ។ ក្រោយមកទើបគេសារភាពថា ខ្លួនជាអ្នកដាក់ថ្នាំកណ្តុរ​ក្នុងបាយឲ្យប្រពន្ធដែលមានទាំងផ្ទៃពោះ៧ខែហូប ព្រោះតែប្រចណ្ឌ។

បច្ចុប្បន្ន បុរស​ជា​ប្តី​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ រីឯ​ប្រពន្ធ​រងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈដែលមកដល់ពេលនេះវាសនារបស់នាងនិងកូនក្នុងពោះ មិនដឹងជាយ៉ាងណានៅឡើយទេ  ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here