កម្មករសំណង់អូសដៃក្មេងស្រីអាយុ៥ឆ្នាំចូលបន្ទប់ទឹកប៉ុនប៉ងរំលោភ ប៉ូលិសចាប់វាយខ្នោះ

0
156

ភ្នំពេញ៖ បុរសម្នាក់​បានចាប់អូសដៃកូនស្រីអាយុ៥ឆ្នាំ ចូលក្នុងបន្ទប់ទឹកក្នុងគោលបំណងចាប់រំលោភសេព​សន្ថវៈ​ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានទៅឃាត់ខ្លួនជន​សង្ស័យ​រូបនោះភ្លាម កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច​​បន្ទប់​ផ្ទះជួល ផ្លូវ​លំ ភូមិ​ដំណាក់ធំ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មន្រ្តីនគរបាលប៉ុស្តិ៍ស្តឺងមានជ័យបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ យ៉ុង យីម ​ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់​នៅផ្ទះសហគមន៍ ផ្លូវ​លំ ភូមិ​ដំណាក់ធំ២ ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ខណៈក្មេងស្រីរង គ្រោះអាយុ៥ឆ្នាំ កំពុងរត់លេងនៅក្បែរផ្ទះ ស្រាប់តែជនសង្ស័យមិនដឹងចេញពីណាបាន​មកអូសដៃក្មេងស្រីចូលបន្ទប់ទឹកផ្ទះជួលមួយនៅកន្លែងកើតហេតុ ហើយបានយកដៃស្ទាប​អង្អែល​លើកេរភេទរបស់នាងប៉ុនប៉ងចាប់រំលោភតែមិនបានសម្រេច ព្រោះក្មេងស្រីស្រែក​យំឮដល់ អ្នកជិតខាងទៅអឺតមើលឃើញដូច្នេះក៏ប្រាប់ឪពុកម្តាយរបស់នាងទៅ​ប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចុះស្រាវជ្រាវចាប់ខ្លួនបានតែម្តង៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here