ស្រវឹង​ស្រា​យក​គ្រាប់​បែក​មក​លេង​ផ្ទះុបណ្តាលអោយស្លាប់មនុស្ស០២នាក់នៅខេត្តត្បូងឃ្មំ

0
285

 

ខេត្ត​ត្បូងឃ្មំ​៖​ មនុស្ស​ប្រុស​ស្រី​២នាក់​​ស្រវឹង​ស្រា​យក​គ្រាប់​បែក​មក​លេង​សើច​បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​ខ្ទេច​សុះ​សាច់​។ហេតុការណ៍នេះ​បាន​កើតឡើង​នៅវេលាម៉ោងប្រហែល១៤:៣០នាទីរសៀល​ថ្ងៃទី០១ខែមករ៉ាឆ្នាំ២០១៧ស្ថិត​នៅ​ភូមិ​ត្របែក​ឃុំ​មេមុត​ស្រុក​មេមុត​។
ជនរងគ្រោះទី​១​ដែល​ស្លាប់​បាត់​បង់​ជីវិត​នោះ​ឈ្មោះ​ សូ ណាក់​ ភេទស្រីអាយុ៤១ឆ្នាំនឹង​ទី​២​ឈ្មោះ​ សំ​សារ៉ាក់​ ហៅ​ ជា​ ភេទ​ប្រុស​អាយុ​៥៥ឆ្នាំ​ស្នាក់នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​ជា​មួយ​គ្នា​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ ជន​រងគ្រោះ​ឈ្មោះ​សំ សារ៉ាក់​ហៅជា​ ស្រវឹងស្រាជោកបានយកគ្រាប់បែកមួយគ្រាប់ហើយជិះមូតូម៉ាកសេរ៉ូសពណ៌​ក្រហមលាយខ្មៅមកឈប់នៅមុខផ្ទះកើតហេតុហើយបានជួបឈ្មោះខុញ ខាភេទប្រុសអាយុ៤៣ឆ្នាំ​រួច​សួររកទូរស័ព្ទរបស់ខ្លួនហើយឈ្មោះខុញ ខាបានឆ្លើយថាមិនដឹងទេ​។បន្ទាប់​មក​ជន​រងគ្រោះ​ឮ​ដូច្នោះ​បានជិះម៉ូតូចេញទៅយកគ្រប់បែកមកញ៉ុកដាក់ក្នុងទ្រូង​ ឈ្មោះ​ ខុញ ខាបណ្តាលអោយផ្ទះុស្លាប់​២រង​របួស​ជា​ច្រើន​នាក់​។
បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​​យក​ទៅ​ធ្វើបុណ្យតាមប្រពៃណី៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here