កំពុងដេកក្នុងអង្រឹង ត្រូូវជនដៃដល់ស្គាល់គ្នាវ៉ែនឹងញញួរស្លាប់

0
194

ភ្នំពេញ៖ បុរសមិនស្គាល់ឈ្មោះម្នាក់ ត្រូវគេវាយនឹងញញួរបណ្តាលឲ្យបែកក្បាលស្លាប់ ខណៈកំពុងដេកក្នុងអង្រឹង នៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យ ជាមនុស្សស្គាល់គ្នា ប៉ុន្តែមិនដឹងមានគំនុំ ឫខឹងគ្នារឿងអ្វីនោះទេ បានជាដាច់ចិត្តយកញញួរ វាយក្បាលសម្លាប់ ខណៈជនរងគ្រោះ នៅក្នុងអង្រឹង ហើយភ្លាមៗនោះ កម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួន ជនសង្ស័យជាជនដៃដល់យកទៅសាកសួរភ្លាមៗ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here