ជិះម៉ូតូឆក់ទូរស័ព្ទដៃសម្រេចហើយតែចុងក្រោយខ្នោះ

ភ្នំពេញៈ ជនសង្ស័យ២នាក់​ធ្វើ​សកម្មភាព​ឆក់ទូរសព្វ័ដៃពីនារីម្នាក់តែស៊យរត់មិនរួចជាប់ខ្នោះម្នាក់ និងម្នាក់ទៀតរត់រួច។ហេតុការណ៍​នេះបង្កឲ្យមានការភ្ញាក់ផ្អើកកាលពីវេលាម៉ោង១៩ និង៣០នាទី នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិ៤ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី១ឈ្មោះ ធី គុណ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ឡុង នី ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​(ឃាត់ខ្លួន)។ ជនសង្ស័យទី២ឈ្មោះ ឌី អាយុ១៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិត (រត់គេចខ្លួន)។ ចំណែកជនរងគ្រោះមានឈ្មោះ គាត ស៊ីវ ហ័ង ភេទស្រី ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ​ ទូរស័ព្ទដៃ ដែលជនរងគ្រោះ ឆក់ ម៉ាក OPPO ចំនួន១គ្រឿង។

តាមប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូចេញពីក្លិប បាល់ទាត់ ឆ្ពោះទៅផ្ទះ តាមបណ្តោយផ្លូវជាតិលេខ៤ លុះដល់ផ្លូវបត់ចូលផ្ទះស្រាប់តែជនសង្ស័យ​មាន​គ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះតាមពីក្រោយ ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃ បានហើយបើករត់គេច ត្រូវជនរងគ្រោះ ស្រែកដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យភ័យស្លន់ បើកគេចជ្រុលទៅបុករុឺម៉កម៉ូតូដឹកកម្មករ ដួល ពលរដ្ឋចាប់បានម្នាក់ រីឯ​ជនសង្ស័យម្នាក់ទៀតលើកម៉ូតូបើករត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំនៅប៉ុស្តិ៍ និងបញ្ជូន​ទៅផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌដើម្បីបន្ត ការសាកសួរស្រាវជ្រាវ តាមចាប់បក្ខពួកដែលនៅសេស សល់បន្តែមទៀត​ចាត់​ការតាមនិតិវិធី ៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *