កម្លាំង​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​ខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២អ្នកដែលជាមុខសញ្ញាកាច់សោរកម៉ូតូ

0
89

ភ្នំពេញៈនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១១:៥០នាទី នៅចំណុចផ្លូវបេតុង ក្រុម០៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកម្លាំង​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ធ្វើ​ការ​តាមដាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ប្រកួត​ជន​សង្ស័យ​ចំនួន​២នាក់​។
១/ ឈ្មោះ ហម សុផាន់និត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខ០៥ ផ្លូវ៦៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
២/ ឈ្មោះ ប៉ែន ចន្ធូ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅផ្លូវលេខ៥ ភូមិសង្វរ ឃុំកំពង់ហ្លូង ស្រុកពញ្ញាឮ ខេត្តកណ្តាល មុខរបរជាងសំណង់
រួមទាំងវត្ថុតាងដកហូតរួមមាន
១/ ម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុីគី និច ពណ៌​ផ្កាឈូក-ស សេរីឆ្នាំ២០១៤ ពាក់ស្លាក់លេខ ភ្នំពេញ 1GB-9216 (មធ្យោបាយធ្វើសកម្មភាព)
២/ ដែកសំប៉ែតកែច្នៃសម្រាប់កាច់សោរកម៉ូតូ ចំនួន ០១
៣/ សោរមាត់លេខ ៨-១០ ចំនួន ០១
៤/ សោរខ្សៀរលេខ៨ ចំនួន ០១
៥/ ទុរឺវុីស ចំនួន ០២
៦/ សោរម៉ូតូ ចំនួន ០៣
បច្ចុប្បន្ន​នេះ​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការ​ខណ្ឌ​ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕៩៨

LEAVE A REPLY

Please enter your comment!
Please enter your name here