ផឹកតាំងពីយប់ទល់ភ្លឺ ជិះម៉ូតូទៅផ្ទះធ្លាក់លូ បាក់កស្លាប់

0
143

ឧ​ត្ត​រ​មានជ័យ ៖ បុរសម្នាក់បានបាត់បង់ជីវិត បង្កការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៧ព្រឹក​ថ្ងៃទី៤ មករា ឆ្នាំ២០១៧ ហេតុការណ៍​នេះ កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​យុទ្ធសាស្ត្រ​ក្រួស​ក្រហម ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

ជនរងគ្រោះ​ខាងលើ ឈ្មោះ​មិន ប៉ូ អាយុ៣៧ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទំនប់​លើ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជិះ​ម៉ូតូ​ម៉ាកវ៉េវ រងរបួស​បាក់.ក​ស្លាប់​នៅនឹងកន្លែង​កើតហេតុភ្លាមៗ ។

សាក្សីបាននិយាយថា មុនពេលកើរហេតុជនរងគ្រោះ​បាន​ផឹកស៊ី​តាំងពី​យប់​រហូតទល់​ភ្លឺ ហើយ​ស្រវឹង​ជោកជាំ​ទៅហើយ ទើប​ចេញពី​កន្លែង​ផឹក​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ។លុះ បាន​មួយសន្ទុះ​ក្រោយមក​ស្រាប់តែគេដឹងថាជនរងគ្រោះ​រូបនេះ​ជិះ​ម៉ូតូ​ធ្លាក់​ពីលើ​ផ្លូវ​ចូលទៅក្នុង​លូ​បាក់កស្លាប់ ទើប​ពលរដ្ឋ​បាន​រាយការណ៍​ដល់​សម​ត្ត​កិច្ច​ចុះមក​ត្រួតពិនិត្យ ៕

សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here