រថយន្តធន់​ធំដឹកជញ្បុជូនL.M.Hបើកបុកម៉ូតូឌ្រីមសង់បណ្ដាលអោយបុរសម្នាក់ស្លាប់ៗភ្លាម​និងម្នាក់ទៀតរបួសស្រាល

0
53

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់គួរអោយអាណោចអធម័ភ្លាមៗនិងម្នាក់ទៀតរងរបួសស្រាបន្ទាប់ពីមានរថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយបើកបុកពីក្រោយអូសប្រមាណជាង១០ម៉ែត្រ។ ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨​ស្ថិតតាមបណ្ដោយផ្លូវ២១៧ចំនុចស្តុបស្រាបៀរក្នុងភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះប៊ុន្នី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបជាងសំណង់ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។​ចំណែក​ឯ​ជនបង្កជាអ្នកបើកបរមានឈ្មោះហែក រ៉ាត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបបើកឡាន មានស្រុកកំនើតភូមិរកាធំ ឃុំផុងស្រុកបសេដ្ឋ ខេត្ពង់ស្ពឺ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតគេឃើញបុរសម្នាក់បើករថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកអុសពេញ ក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3C-5731បើកពីជើងទៅត្បូងខណះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូឌ្រីមសង់០១១ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1AU-7684 បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតស្របគ្នានៅខាងមុខបណ្ដាលកិនហើយអូសប្រមាណជាង១០ម៉ែត្របណ្ដាលស្លាប់មួយរំពេចតែសំណាងល្អបុរសម្នាក់ទៀតខ្ទៀតចូលចំកណ្ដាលរថយន្តរងរបួសស្រាល។ភ្លាមៗនោ អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ស្ទឹងមានជ័យ៣។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះវាស់វែងយករថយន្តបង្ករព្រមទាំងតៃកុងរថយន្តនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរងចាំស្រាយតាមផ្លូវច្បាប់។
ចំណែកសពរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕កុសល​

LEAVE A REPLY

Please enter your comment!
Please enter your name here