ឃាតករ​ដៃ​ឆៅ​អា​រក​សម្លាប់​នៅ​រាត្រី​ឆ្លង​ឆ្នាំ​ ចាប់​បាន​ហើយ

0
205

ខេត្តសៀមរាប ៖ ឃាតករ​ដៃ​ឆៅ​អា​រក​សម្លាប់​នៅ​រាត្រី​ឆ្លង​ឆ្នាំ​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៦ នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប ត្រូវសមត្ថកិច្ចចាប់បានហើ កាលរសៀលថ្ងៃទី ៤ ខែ មករាឆ្នាំ ៗ០១៧ នៅស្រុកជីក្រែង ខេត្តសៀមរាប ខណៈទៅពួននៅទីនោះ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​ឃាតករ​ដៃ​ឆៅ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន ដោយ​រូ​ព​គេ​ម្នាក់ឯង​បាន​ដាក់​ថ្នាំ​សណ្ដំ​ចូល​ទៅ​ក្នុង​ទឹក​ឲ្យ​ជន​រង​គ្រោះ​ផឹក​ឲ្យ​សន្លប់ រួច​យក​ពូថៅ​កាប់​ជន​រង​គ្រោះ​រហូត​ស្លាប់​ភ្លាម​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ រួច​រត់គេច​ខ្លួន​តែ​ម្តង តែ​ទីបំផុត​នៅ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន ។

ជនសង្ស័យ​ឃាតករ​ឈ្មោះ ជា សុខ​ជៀន អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន​សុខ​ភា​ព‌ (B.H.I.P) មាន​ទីលំនៅ​ស្រុក​រលារ​ប្អៀ​រ ខេត្ត​កំពង់​ឆ្នាំ​ង‌ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ក្រុង​សៀមរាប ។ ចំណែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ឃុ​យ សុ​ឃឹ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្រែ​ស្រូវ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត (​ស្លាប់​ដោយ​អា​រក​), ២-​ឈ្មោះ វេ​ត រ​ដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​គោ​ព្រិច ឃុំ​សូ​ភី ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ (​ស្លាប់​ដោយ​អា​រក​) និង ៣-​ឈ្មោះ ឡេ​ង ស្រី​ពៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​កា​រ៉េ​ន​ជោ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ (​រង​របួស​ធ្ងន់ធ្ងរ ពិសេស​លើ​ផ្ទៃមុខ​) ។ ទាំង​៣​នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​អាហារ​បំប៉ន​សុខភាព BhiP ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ៕ សម្បត្តិ

 

LEAVE A REPLY

Please enter your comment!
Please enter your name here