សាក​សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញនៅក្នុងថ្លុកទឹកសង្ស័យស្រវឹងស្រាដើរធ្លាក់

0
170

 

 

ខេត្ត​ពោធិ៍សាត់៖ សាក​សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​អណ្ដែត​នៅ​ក្នុងថ្លុកទឹកគេសង្ស័យបណ្ដាលមកពីស្រវឹងស្រាដើរធ្លាក់ចូលថ្លុកទឹក។
ហេតុការណ៍​នេះ​បាន​កើត​ឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចក្បែចិញ្ចើមផ្លូវចូលវត្តអូរសោម ស្ថិតក្នុងភូមិ-ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តាម​ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រុន សល់ ភេទប្រុស អាយុ ៣៧ឆ្នាំ ស្រុកកំណើតនៅភូមិតាង៉ែត ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ។
តាម​ប្រភពដដែលបាន​បន្តថា ក្រោយមានការភ្ញាក់ផ្អើលនិងទទួលបានព័ត៌មាន​ថា​ប្រទះឃើញសាកសពនេះ សមត្តកិច្ចបានសហការគ្នាចុះពិនិត្យជាក់ស្ដែង។ ប៉ុន្តែពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាត់កម្មនោះទេ សាកសពបុរសរងគ្រោះអាចបណ្ដាលមកពីស្រវឹងស្រាខ្លាំងពេក ហើយដើរដួលធ្លាក់ចូលថ្កុកទឹកដែលស្ទើរតែមិនគួរឲ្យជឿថាលង់ស្លាប់សោះ។
ក្រោយពីបានពិនិត្យរួចរាល់មកហើយនោះ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​បានប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅចាត់ចែងធ្វើ​បុណ្យ​តាមប្រពៃណីនៅ​ឯ​ស្រុក​កំណើត​៕សិរសា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here