កម្លាំងចម្រុះខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះឃាត់ខ្លួនយុវជន២នាក់រួមនិងថ្នាំញៀន១កញ្ចប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីស្ទប់ស្កាត់បទល្មើសផ្សេងៗក្នុងភូមិសាស្រ្តរបស់ខ្លួនបានធ្វើការឃាត់ខ្លួនយុវជន២នាក់ថ្នាំញៀន១កញ្ចប់និងម៉ូតូ១គ្រឿង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩-៣០នាទីយប់ថ្ងៃទី២៤ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខបណ្ណាល័យ សម្តេច ហ៊ុនសែន តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

យុវជនទី១មានឈ្មោះវី សាក់​ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅម្តុំផ្សារឯករាជ្យ៣ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
ទី២មានឈ្មោះខន ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្តុំផ្សារដីថ្មី មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។

ប្រត្តិបត្តិការណ៍នេះ​ដឹកនាំដោយលោក ប៉ាង លីដាអភិបាលរងខណ្ឌទួលគោក និងលោក តន់​ វ៉ាវុធអធិការងទទួលបន្ទុកផ្នែកអន្តរាគមន៍ លោកជិន រតនះអធិការងទទួលបន្ទុកផ្នែកសណ្តាប់និងឃឹម សម្ភស្សមេបញ្ជាការរងកងរាជអាវុទ្ធហត្ថខណ្ទទួលគោកបានដាក់គោលដៅត្រួតពិនិត្យអាវុទ្ធជាតិផ្ទុះនិងទប់ស្កាត់បទល្មើសផ្សេងៗនិងការញារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរបស់ខ្លួនស្រាប់តែឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី២០១១ពណ៏ខ្មៅពាក់ស្លាកលេខកណ្តាល1M-7563ជិះឆ្លងកាត់គោលដៅដោយមានសង្ស័យកម្លាំងបានឲ្យឈប់និងបានឆែកឆេរទៅលើខ្លួនប្រាណបានប្រទះឃើញថ្នាំញៀន១កញ្ចប់ត្រូវកម្លាំងឃាត់ខ្លួនរួមនិងម៉ូតូមួយគ្រឿងនៅនិងកន្លែងផងដែរ។

បច្ចុប្បន្នយុវជនទាំងពីរនាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់៕ខុងមីង​

Leave a Reply

Your email address will not be published. Required fields are marked *