កូនស្រីចេញមុខមកធានាចេញ​សង​ខ្សែ​កចំពោះ​ម្ដាយ​របស់​នាង​ឆ​បោក​បន្លំ​យក​ពី​លោក​តា​វ័យ​ចំណាស់​ម្នាក់​

0
295

 

 

 

ភ្នំពេញ ៖ លោកតាវ័យអាយុ៧៤ឆ្នាំម្នាក់ ខណៈដែលខ្លួនមានជម្ងឺប្រចាំកាយ លើសឈាម ពិការត្រចៀកផង ឈ្លាត​ដែលកូនចៅមិននៅផ្ទះ រវល់ទៅប្រមូលផលច្រូតកាត់ស្រូវនៅឯស្រុក ត្រូវបានស្រ្តីម្នាក់ស្នាក់នៅបន្ទប់ជួលក្បែរខាងគ្នា ប្រើល្បិច សុំមើលខ្សែក ហើយបែជាបន្លំប្តូរយក ដាក់ខ្សែកក្រឡៃឲ្យលោកតាវិញ។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១២និង២៥នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ មកម្លេះ នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ហើយជនសង្ស័យ តាំងពីបន្លំលួចយកខ្សែកលោកតានោះមកដល់ពេលនេះនៅតែបន្តគេចខ្លួនបាត់ដដែល តែនៅវេលាម៉ោង៨យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ លេចមុខកូនស្រ្តី​ឆបោក មកសុំធ្វើការសម្របសម្រួលនិងធានាចេញសងថ្លៃខ្សែករបស់លោកតារងគ្រោះទាំងស្រុង នៅចំពោះមុខកូនចៅលោកតា ក្នុងប៉ុស្តិ៍នគរបាលចោមចៅ ។

ស្រ្តីជាជនសង្ស័យលួចបន្លំយកខ្សែកលោកតា មានឈ្មោះ នៃ សុខុម អាយុ៤៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើតភូមិប៉ាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង ។ ចំណែលោកតារងគ្រោះមានឈ្មោះ គង់ សាត អាយុ៧៤ឆ្នាំ ចាស់ជរា មានជម្ងឺលើសឈាមប្រចាំកាយ និងពិការត្រចៀក ស្នាក់នៅជាមួយកូនស្រី ផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ជាប់បន្ទប់ស្រ្តីសង្ស័យ មានស្រុកកំណើត ភូមិចែងមែង ឃុំអង្គតាសូរ ស្រុកស្វាយជ្រុំ​ខេត្តស្វាយរៀង ។ ខ្សែកដែលស្រ្តីឆបោកយកទៅបាត់ ច្រវ៉ាក់ឆាប ២ជីមាស ។ ដោយឡែក កូនស្រីរបស់ស្រ្តីសង្ស័យ ក្រោយកើតហេតុ ២៤ថ្ងៃ បានចេញមុខមកធានាចេញសងទាំងស្រុង មានឈ្មោះ អិន រស្មី អាយុ២៣ឆ្នាំ មុខរបរ រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ។​រហូត​តាំងពីថ្ងៃកើតហេតុមកដល់ពេលនេះអស់រយះពេល២៤ថ្ងៃកន្លងមកហើយ ជនសង្ស័យនៅតែបន្តគេចខ្លួន ចំណែកលោកតា ក្រោយកើតហេតុ ធ្លាក់ខ្លួនឈឺ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី តែត្រូវបានកូនស្រី ម្នាក់ចេញមុខមកធានា នៅចំពោះមុខសាច់ញាតិជនរងគ្រោះ នៅប៉ុស្តិ៍នគរបាលចោមចៅ ថានិងសងនូវតម្លៃខ្សែកមាសរបស់លោកវិញ នៅរសៀលថ្ងៃទី១០ ខែមករានេះ។​
ក្រោយពេលកើតហេតុនៅថ្ងៃសន្យា នារីដែលជាកូនរបស់ជនសង្ស័យ បានសងចំនួន១០០ដុល្លារ​ សិន​ហើយចាំអោយនគរបាល​ប៉ុស្ដិ៍​ចោមចៅ​ធ្វើកិច្ចសន្យាថ្ងៃក្រោយនឹងសងបន្ត​ទៀត​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here