ម៉ូតូ​ឌ្រីម​សង់​បុក​ជាមួយ​ម៉ូតូ​ស៊ុយសូគីនិចរងរបួស​ធ្ងន់​២នឹង​ស្រាល​២នាក់​

0
58

ភ្នំពេញ​ ៖​ ​យុវជន​ ២នាក់​បើកម៉ូតូលឿន​វ៉ា​រ៉ឺម៉ក​សណ្តោង​មិន​ផុត​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​២នាក់​និង​ស្រាល​២នាក់​ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ធ្ងរ​ទាំង​សង្ខាង​ កាលវេលម៉ោង​៧យប់ថ្ងៃ​ទី​៣ខែ​កញ្ញា​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ នៅ​មុខ​បុរី​ពិភព​ថ្មី​ ស្ថិត​នៅ​ ភូមិ​​កាកាប២​ សង្កាត់​ កាកាប​២ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

ម៉ូតូ​បង្ក​ម៉ាក​ឌ្រីម​សង់​ស៊េរី​២០១៨​ពណ៌​ខ្មៅ​ពាក់ស្លាក​កំពង់​ស្ពឺ​1K -4893 បើក​ដោយ​ បុរស​២នាក់​ ក្នុង​ទិស​ដៅ​ពី​ត្បូងទៅ​ជើង​ជិះ​គ្នា​២នាក់​រងបួស​ធ្ងន់​ម្នាក់​នឹង​ស្រាល​ម្នាក់​។ចំណែក​ម៉ូតូ​រង​របួស​ទ្រមខ្លួនហើយ​ស៊ុយសូគីនិចពណ៌​ស​លាយ​ក្រហម​ ពាក់ស្លាក​លេខ​ព្រៃវែង​ 1N1954 បើក​បរ​ដោយ​យុវជន​២នាក់​ដែរ​ បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ បញ្ជាស់​ទិស​គ្នា​រង​របួស​ធ្ងន់​ម្នាក់​នឹង​ស្រាល​ម្នាក់​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគេឃើញម៉ូតូបង្កម៉ាក​ឌ្រីម​សង់​ស៊េរី​២០១៨បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរម៉កសណ្ដោ​ង មួយ គ្រឿងដែលបើកស្របគ្នាបន្ទាប់មកម៉ូតូបង្ក​ខាង​លើ​បាន​វ៉ា​រ៉ឺម៉ក​ សណ្ដោងដែលក្នុងទិសដៅស្របគ្នា​ ហើយស្រាប់តែវ៉ាមិនទាន់ផុតផងស្រាប់តែមានម៉ូតូមួយគ្រឿងទៀតបានបោះពួយក្នុងទិសដៅបញ្ច្រាស់គ្នាហើយបានបុកពេញទំហឹងបណ្ដាលឲ្យតាកុងម៉ូតូទាំង ២នាក់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនិងអ្នកជិះពីក្រោយទាំងពីរនាក់រងរបួសស្រាលចំណែកឯម៉ូូតូ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ធ្ងរ​។ ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ខណះពេល​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​ដោយ​ ម៉ូតូ​ឌ្រីម​សង់​បាន​ ខ្ទៀត​ទៅ​ផ្លូវ​ខាង​ ម៉ូតូ​ស៊ុយសូគីនិចហើយ​ចំណែក​ឯ​ ម៉ូតូ​ម៉ាក​ស៊ុយសូគីនិច​បាន​ខ្ទៀត​ទៅ​ផ្លូវ​ខាង​ម៉ូតូ​ ឌ្រីម​សង់​។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​២នាក់​ត្រូវ​បាន​រថយន្ត​សាមុយ​ របស់​ សម្ភព​ ពន្លឺ​ បាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​ ចំណែក​ឯ​ម៉ូតូ​ទាំង​២គ្រឿង​ ត្រូវ​បាន​ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​ធ្វើ​ការ​វាស់​វែង​និង​យក​ទៅ​រក្សា​ទុក​ដើម្បី​ រង់ចាំ​ការ​ដោះស្រាយ​៕សែន​ជ័យ​

LEAVE A REPLY

Please enter your comment!
Please enter your name here