ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​និរោធ​ឃាត់​ខ្លួន​ពី​បទ​ប្រើប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​

0
154

 

 
ភ្នំពេញ​៖​បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​និរោធ​តាម​ដាន​ស្រាវជ្រាវ​រហូត​ចាប់​ឃាត់​ខ្លួន​ជាមួយ​នឹង​វត្ថុ​តាំង​គ្រឿង​ញៀន​។​ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពីវេលា​ម៉ោង​១៧:៣០នាទី​ល្ងាច​ថ្ងៃទី ០៩ខែមករាឆ្នាំ​២០១៧ ម៉ោង១៧និង៣០នាទី​ស្ថិត​នៅចំណុចផ្ទះជួល ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះង្វៀង យ៉ាំងថាំង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ​។ដោយ​ដកហូតបានវត្ថុតាងរួមមាន ៖
-ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ២កញ្ចប់ថង់តូច
-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន១កំប្លេ។
-កាំបិតចុងស្រួច២ដើម ,ប្រអប់ឈើ១ ។
-ទូរស័ព្ទដៃចាស់០២គ្រឿង,កូនថង់ប្លាស្ទិចមួយចំនួន
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅដើម្បីចាត់ការតាមនីតិវិធី៕​សិរសា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here