បុរសម្នាក់ជិះម៉ូតូបុកជាមួយម៉ូតូកង់បីបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូគុបជ្រុងមួយគ្រឿងជ្រុលចង្កូតទៅបុកជាមួយម៉ូតូកង់បីមួយគ្រឿងបើកបញ្ច្រាស់ទិសដៅគ្នាបណ្តាលដួលរងរបួសធ្ងន់ចំណែកម៉ូតូកង់បីបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅខាងលិចការ៉ាស់សាំងតេលា តាមបណ្តោយផ្លូវ១៧២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុងពណ៌ស្លែពាក់ស្លាកលេខតាកែវ1A-1146ធ្វើរដំណើរទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿងមិនចាំស្លាកលេខបើកបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះក្លីនីគីកហុង ហាក់ដឹកយកទោសង្គ្រោះភ្លាមៗចំណែកម៉ូតូកង់បីមិនឈប់នៅនិងកន្លែងហេតុនោះទេបានបើករត់គេចខ្លួនបាត់ស្រមោល។មន្សល់ទុកជនរងគ្រោះដេកសន្លប់ស្តូកស្តឹងនៅនិងកន្លែងកើតហេតុ។ខណះក៍មានបុរសម្នាក់មកកាន់ទូរសព្ទ័និងកាបូបលុយដោយអះអាងថាជាសាច់ញាត្តិជនរងគ្រោះស្រាប់តែសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានប្រគល់ការបូបលុយនិងទូរសព្ទ័ទៅឲ្យសមត្ថកិច្ចដោយមិនបានរៀបរាប់វែងឆ្ងាយទៀតទេបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំសាច់ញាត្តិយកឯកសាមកផ្ទៀងផ្ទាត់យកត្រឡប់ទៅផ្ទះវិញ៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *