ឡានបែនដឹកដីធុនធំបើកទាក់ខ្សែភ្លើង បានបង្គោល ១០ ដើម

0
233

ភ្នំពេញ៖ រថយន្ត​យី​ឌុបដឹកដី​មួយគ្រឿង បើកបរ​ដោយ​មិនបាន​ទម្លាក់បែន​ចុះ បណ្តាល​ឲ្យ​ទាក់​និង​ខ្សែភ្លើង​កាត់​ទទឹងផ្លូវ ធ្វើ​ឲ្យ​បាក់​បង្គោល​ភ្លើង​អស់​ចំនួន១០ដើម បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិត​តាមផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយអ្នកបើកបរទុកតថយន្តចោលគេចខ្លួនបាត់ ។

រថយន្ត​ដឹក​ដី​ធន់​យក្ស​បង្ក​ខាងលើ ម៉ាក​ហ៊ីយ៉ាន់ដាយ​យី​ឌុ​ក​ប្រភេទ​ដឹក​ដី មាន​ក្បាល​ពណ៌​ស ទ្រុង​ដាក់​ដី​ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ​ភ្នំពេញ3C1753 បើកបរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើងហើយពេលមកដល់​ចំណុចកើតហេតុ រថយន្ត​នោះ​បើក​ក្នុង​ល្បឿន​លឿនមិនទម្លាក់បែនចុះ​បណ្តាល​ឲ្យ​ទាក់​ទៅ និង​ខ្សែភ្លើង​ដែល​កាត់​ទទឹង ផ្លូវ​បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​អស់​ចំនួន១០ដើម ។

បន្ទាប់មកនគរបាលចរាចរណ៍រាជធានីចុះមក​វាស់វែង និង​នាំយក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ពេលក្រោយ ៕  អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here