ឃាតកម្មសាហាវ រំលោភរួចសម្លាប់ នៅតាកែវ

0
161

តាកែវ ៖ មានការភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃទី១១ មករា ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ភូមិ​យុល​ចេក ឃុំ​ជី​ខ្មា ខេត្តតាកែវ មាន​ករណី​រំលោភរួច​សម្លាប់​ស្ត្រីម្នាក់​យ៉ាង​ព្រៃផ្សៃ​បំផុត ហើយជនសង្ស័យបាន​យក​សាកសព​នារីរងគ្រោះទៅចោល​នៅ​ក​ម្ពោ​ធ​ព្រៃរបោះ​វាលស្រែមិនឲ្យគេដឹងថែមទៀត ។

សាកសព​នារី​រងគ្រោះ នៅ​មិនទាន់មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រន់តែដឹងថា នាងមាន​អាយុ​ជាង៣០ឆ្នាំប៉ុណ្ណោះ ។

មកដល់ពេលនេះសមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​តាមចាប់ជនសង្ស័យកំពុងគេចខ្លួន ដែលតាមការស្រាវជ្រាវរបស់សមត្ថកិច្ចអះអាងថា ជនសង្ស័យមិនទាន់ទៅនៅឆ្ងាយ នៅឡើយទេ ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here