សន្តិសុខក្លឹប មុិតណាយ ចាប់វាយភ្ញៀវចូលកំសាន្តដោយចោទបង្កជម្លោះក្នុងក្លឹប

0
171

 

 

ភ្នំពេញ៖ ក្លឹប មុិតណាយដែលជាក្លឹបមួយតែងតែបង្កជម្លោះជាមួយភ្ញៀវ ក៏ដូចជាភ្ញៀវ​ៗចូលទៅកំសាន្តវាយតប់គ្នា ជារើយៗនឹងជាជំរកក្មេងទំនើងប្រមូលផ្តុំគ្នា បង្កអោយមានភាពអសន្តិសុខដល់មូល​ដ្ឋាន​ជាក់ស្តែងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ ខែ​មករា ឆ្នាំ​២០១៧នៅចំណុចក្លឹប មុិតណាយ ស្ថិត​នៅ​តាមផ្លូវវេងស្រេង​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ដោយមានយុវជនមួយក្រុមគ្នា៤នាក់បានចូលទៅផឹកស្រានិងកំសាន្ត រួចបង្កភាពរយ៉េរយ៉ៃ ដល់ភ្ញៀវដ៏ទៃក្នុងក្លឹប ក៏ត្រូវសន្តិសុខ វាយយ៉ាងចាស់ដៃ​បណ្ដាល​អោយពួកគេរងរបួស​ពេញ​ខ្លួនព្រមទាំងចាប់ឃាត់ខ្លួនពួកគេទៅក្រសួងមហាផ្ទៃ ដោយម្ចាស់ក្លឹបខាងលើជា​នគរបាល​នៅក្រសួងមហាផ្ទៃមានបុណ្យសក្តិធំមួយរូបម្នាក់។ ហើយ​ទោះបីជា​នគរបាល​មូលដ្ឋាន​ចុះទៅអន្តរាគមន៍យ៉ាងណាក្តី ក៏នៅតែម្ចាស់ក្លឹបរូបនេះមិនបានប្រគល់អោយយកទៅសួរនាំនៅប៉ុស្តិ៍ឡើយ នេះបើតាមការបង្ហើបប្រាប់ពីភ្ញៀវដែលចូលទៅកំសាន្តក្នុងក្លឹបនោះ។

ក្រោយមកទោះបីជាអ្នកសារព៌ត៌មានសុំការបំភ្លឺពីសន្តិសុខ ក៏ដូចជាម្ចាស់ក្លឹប តែមិនមានការសហការចំពោះរឿងមួយនេះដែរ។​បន្ទាប់​មក​យុវជនទាំង៤នាក់ ត្រូវបានម្ចាស់ក្លឹបនាំទៅកាន់ក្រសួងមហាផ្ទៃ ចាត់ការតាមប្រព័ន្ធអ្វីក៏មិនដឹង តែបើជាធម្មតាត្រូវប្រគល់អោយ​នគរបាល​មូលដ្ឋាន​ជាអ្នកយកទៅសួរនាំនៅ​ប៉ុស្តិ៍​នោះ​ឡើយ​។
គួរ​រំលឹក​ថា​ម្ចាស់​ក្លឹប​ខាងលើ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំងចំពោះ​ទង្វើ​ដ៏​អាក្រក់​របស់​ពួកគេ​ ជា​ពិសេស​មើល​ងាយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ថែម​ទៀត​ផង​៕​សារ៉េត​

 

LEAVE A REPLY

Please enter your comment!
Please enter your name here