បុរសជនជាតិអង់គ្លេសម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះជួល មិនដឹងមូលហេតុ

0
295

ក្រុងព្រះសីហនុ៖ បុរស​ជន​ជាតិ​អង់គ្លេស​ម្នាក់​ត្រូវបានគេ​ប្រទះ​ឃើញ​ស្លាប់​​ដោយ​ចង ក ដោយ​ប្រើ រីដូរ​បង្អួច​ជា​មួយ​និង​កំរាល​ពូក នៅ​បន្ទប់​ផ្ទះ​ជួល​ដែល​មាន​ម្ចាស់​ផ្ទះ​ជួល​ឈ្មោះ បាន យុត ភេទ ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីតាំង ស្ថិតនៅ ក្រុម៩​ ភូមិ៣ សង្កាត់២ ក្រុង​ព្រះសីហនុ​ នា​ថ្ងៃ​ត្រង់​ ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៧​នេះ។

​សាកសព​ខាងលើ​ ឈ្មោះ STEFAN ANDREA JONATHAN MAFFEI ​មុខរបរ​ទេសចរ។

តាម​ការ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​ របស់​កម្លាំង​ជំនាញ និង លោក វេជ្ជបណ្ឌិត លី សារ៉ាយ​ មន្ត្រី​កោសល្យ​វិច្ច័យ នៃ​មន្ទីរសុខាភិបាល​ ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា​សាកសព ស្លាប់​ដោយ​អត្តឃាត ចងក តែមូលហេតុបែបណានោះមិនបានបញ្ជាក់ឲ្យដឹងឡើយ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here