លោកតាអាយុ៧១ឆ្នាំ បើកម៉ូតូបុកគូទរថយន្តដួលបែកក្បាលស្លាប់

0
62

ខេត្តកំពង់ធំ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ បុក​គូទ​រថយន្ត​បើកបរ​ក្នុងទិសដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់កាលពីព្រឹក ថ្ងៃ សុក្រ ៥ កើត ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨  នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៦ ចន្លោះ​គីឡូម៉ែត្រ​លេខ១០១-១០២ ភូមិ​វាល​តូច ឃុំ​អណ្តូង​ពោធិ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។

មន្រ្តីនគរបាលចរាចរស្រុកបារាយណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នឹម នាង ភេទ​ប្រុស អាយុ៧១ឆ្នាំ រស់នៅ​ផ្ទះ​លេខ១៥ សង្កាត់​បឹង​កេងកង២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (ស្លាប់​នៅ​កន្លែងកើតហេតុ)ជិះម៉ូតូ​ហុងដា សេ១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​1BL-1801 ​ ។ រីឯរថយន្ត​បង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ស្លាក​លេខ ភ្នំពេញ​2AY-3489 ឈប់​លើ​ជាយ​ផ្លូវ អ្នកបើកបរ​ឈ្មោះ ផន សុខ​ចម្រើន ភេទ​ប្រុស អាយុ១៨ឆ្នាំ នៅ​ភូមិ​បាធាយ ឃុំ​បាធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម ត្រូវបាននាំខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here