ចាប់បានមេខ្លោងម្នាក់ទៀត ​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់កម្ពុជា

ព្រះវិហារ៖ មេខ្លោង​របស់​ក្រុម​ជួញដូរ​អាវុធ​ខុសច្បាប់​ ដែល​ប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើសផ្សេងៗ បង្ក​អសន្ដិសុខ និង​ឈាន​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ របស់​កម្ពុជា​នោះ​ត្រូវបាន​ចាប់ខ្លួន​ហើយ នៅ​រសៀល​ថ្ងៃទី២ ខែតុលា​នេះ​នៅក្នុង​ទឹកដី​ខេត្តព្រះវិហារ។

បុរស​ជនសង្ស័យ​ជា​មេខ្លោង​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​មានឈ្មោះ ប្តិ​ន្តិ៍ ថង​ឌី ហៅ ដួង ហៅ ក្រូច ភេទ​ប្រុស អាយុ៤៤ឆ្នាំ នៅក្នុង​ភូមិសាស្ត្រ ខេត្តព្រះវិហារ ក្នុងនោះ​សមត្ថកិច្ច​ក៏បាន​ដកហូត​វត្ថុតាង​មួយចំនួន ក្នុងពេល​បើក​ប្រតិបត្តិ​ការចាប់ខ្លួន ជនសង្ស័យ​ខាងលើនេះ​ដែល​រួមមាន​អាវុធ២ដើម (ខ្លី០១ដើម វែង០១ដើម) គ្រឿងផ្ទុះ និង​សារធាតុ​ផ្សំ​គ្រឿងផ្ទុះ​មួយចំនួន។ បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ជនសង្ស័យ និង​វត្ថុតាង​កំពុង​ត្រូវបាន​បញ្ជូន​ពី​ខេត្តព្រះវិហារ មកកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព នៃ​ការបង្ក្រាប​បទល្មើស​បាន​ទាន់ពេលវេលា​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត បានផ្តល់​ថវិកា៥ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ដ​ល់​កងកម្លាំង​នគរបាល ដើម្បី​លើកទឹកចិត្ត​ចំពោះ​ការបង្ក្រាប​ក្រុម​ប្រដាប់អាវុធ​អនាធិបតេយ្យ នាពេលថ្មីៗនេះ ។

ជនប្រដាប់អាវុធ​ដែល​ពាក់ព័ន្ធ​ការជួញដូរ​អាវុធ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ នៅក្នុង​ប្រទេស​កម្ពុជា មានបំណង​ប្រព្រឹត្ត​បទល្មើសផ្សេងៗ បង្ក​អសន្ដិសុខ និង​ឈាន​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់នេះ ត្រូវបាន​កម្លាំង​នគរបាល​រួមសហការ​គ្នា បើក​ប្រតិបត្តិ​ស្រាវជ្រាវ ហើយ​ឈានទៅដល់​ការចាប់ខ្លួន​ជា​បន្ដបន្ទាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ហើយ​ត្រូវបាន​តុលា​ការចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ម្សិលមិញ​ផងដែរ ជាមួយ​អាវុធ​ជិត៣០ដើម និងគ្រឿងផ្ទុះផ្សេងៗជាច្រើនទៀត ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *