កម្លាំងចម្រុះខណ្ឌដង្កោចុះរដ្ឋបាល ដោយបន្តរឹតបណ្តឹងសន្តិសុខនៅលើដងផ្លូវបានឃាត់ខ្លួនមនុស្ស៧នាក់ពាក់ព័ន្ធគ្រឿងញៀន៧កញ្ចប់

 ភ្នំពេញ៖ ជនសង្ស័យ៧នាក់ ត្រូវបានកម្លាំង  គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីត្រួតពិនិត្យរកឃើញរក្សាទុកគ្រឿងញៀន ចំនួន៧កញ្ចប់នៅជាប់នឹងខ្លួន ដែលពួកគេបានឆ្លងកាត់នៅយប់ថ្ងៃចន្ទ័ ទី០១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខវត្តស្លែង តាមបណ្ដោយជាតិលេខ៣ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើនេះ គឺមានការចូលរួមសហការពីគណៈបញ្ចាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយអភិបាលរង ជ គឹមស៊ និងលោកអធិការរង សូរ វិសាល ព្រមទាំងមន្ត្រីកងអាវុធហត្ថជាច្រើនផងដែរ ។

កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន០៧នាក់ (ប្រុស) ដកហូតម៉ូតូចំនួន០៣ គ្រឿង ១ម៉ាក់ HONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-7509 ទី២ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1V.1997 និងទី៣.ម៉ាកសង់កូរ៉េពាក់ស្លាក ភ្នំពេញ 1CW.5015 ។ ព្រមទាំងវត្ថុតាងចាប់យក មានម្សៅក្រាមពណ៍សថ្លាចំនួន ០៧ កញ្ចប់តូច (សង្ស័យសារធាតុញៀន) សមត្ថកិច្ចបានបន្តថា ដោយមានការប្រជុំដឹកនាំពីសំណាក់លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានជម្រុញដល់ក្រុមសមត្ថកិច្ចចម្រុះបន្តដឹកនាំចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះលើតាមដងផ្លូវជាប្រចាំ និងអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោកក្នុងគោលបំណងចូលរួមកាត់បន្ថយគ្រោះថ្នាក់      ចរាចរណ៍ ធានាបានសន្តិសុខក្នុងមូលដ្ឋានសណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសត្រូវចូលរួមកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន និងអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវតិ្ថភាពរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ដល់ប្រជាពលរដ្ឋ។

សមត្ថកិច្ចជនសង្ស័យទាំង៧នាក់រួមទាំងវត្ថុតាងជាថ្នាំញៀន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់​អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តនីតិវិធីនៃច្បាប់៕ បញ្ញា

Leave a Reply

Your email address will not be published. Required fields are marked *