​រថយន្ត​បែនដឹក​ដី​បើកទាក់​ខ្សែភ្លើងទុ​ស្សេ​ខ្សែ​ឆេះ​ ផ្អើល​ប្រជាពលរដ្ឋ​ពេញ​ភូមិ

ភ្នំពេញ: ​រថយន្ត​បែនដឹក​ដី​មួយគ្រឿង​​បានបើកទៅ​ទាក់​ខ្សែភ្លើង បណ្តាល​ឲ្យ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ ផ្អើល​ប្រជាពលរដ្ឋ​ពេញ​ភូមិ ដោយភ្លេច​ទម្លាក់​បែន​ចុះ​ក្រោម។

ហេតុការណ៍ កើតទ្បើងនៅវេ​ល​ម៉ោង​៧ និង១០នាទី​យប់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​បេតុង ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

អាជ្ញាថរដែនដីបានឲ្យដឹងថា រថយន្ត​ខាងលើ​ជា​   ប្រភេទ​រថយន្ត​បែនដឹក​ដី ពណ៌​ខៀវ​លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3D -4361 បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ដី​ខាងលើ ​បើកបរ​ដោយ​យុវជន​ម្នាក់ និងមាន​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត ​បាន​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ​ក្នុង​ល្បឿន​លឿន ដោយ​មិន​បាន​ទម្លាក់​បែន​ចុះ​ក្រោម​​នោះ​ទេ ទើបធ្វើឲ្យ​រថយន្ត​បើក​ទាក់​ខ្សែភ្លើង​ដែល​កាត់​ទទឹង​ផ្លូវ បណ្តាល​​ឲ្យ​ដាច់​ធ្លាក់​ខ្សែភ្លើង​ចុះ​រាយ​ប៉ាយ​ពេញ​ផ្លូវ និងទុ​សេ្ស​ខ្សែភ្លើង​លាន់ឮ​ដូច​កាំជ្រួច​​   តែម្តង ។

ប្រភព​ដដែល​បាន​បន្ថែម​ថា ភ្លាមៗផងដែរ ​ប្រជាពលរដ្ឋនៅទីតាំងកើតហេតុ ​បាន​យកបំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ផង​ដែរ​ ហើយបាន​ទាក់ទង​ទៅសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មកភ្លាមៗ ដោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ទាក់ទង​ទៅ​អគ្គិសនី​កម្ពុជា ដើម្បី​បិទ​ភ្លើង​ ចំណែកឯ​រថយន្ត​ដឹក​ដី​មិន​បាន​បើក​គេច​ឡើយ ដោយ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ការិយាល័យ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ យក​ទៅ​រក្សា​ទុកនៅប៉ុស្ដិ៍ ដើម្បីរង់ចាំ​ការ​ដោះស្រាយ​ពេលក្រោយ ៕ អូន  ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *