កម្មករសំណង់ម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ពេលធ្វើការលើរន្ទា

ភ្នំពេញ៖   កម្មករសំណង់ម្នាក់បានស្លាប់កាលពីព្រឹក​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ​ការដ្ឋាន​សំណង់​មួយកន្លែង ក្នុងភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់ពី អូសទាញ​ខ្សែភ្លើង មាន​ស្នាម​ដាច់​រលា​ត់ទៅ​ប៉ះ​នឹង​ដែក​រន្ទា ទើប​ឆ្លង​ឆក់​ធ្លាក់​ជនរងគ្រោះ មកក្រោម កម្ពស់២ម៉ែត្រ រងរបួស​ធ្ងន់​សន្លប់​ស្តូក  ក្រោយមកស្លាប់។

មន្រ្តីនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា សព​ឈ្មោះ សាយ តុល ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាង​ពិ​ដាន ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មាន​ប្រពន្ធ ជាក​ម្មការ​នី​រោងចក្រ មានកូន២នាក់​ក្នុង​បន្ទុកគ្រួសារ និង​មាន​ស្រុកកំណើត ភូមិ​ស្នោ ឃុំ​សេនា​រាជ​ឧ​ត្ត​ម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង។

មុន​កើតហេតុ ជនរងគ្រោះ​បានធ្វើ​ការចាប់​ពិ​ដាន ដោយ​ឈរលើ​ជ​ន្ទា​រ ដោយ​ដាក់​ឡើង​ជាន់ បាញ់​វី​ស ចាប់​ពិ​ដាន តែម្នាក់ឯង កម្មករ​ផ្សេងទៀត រវល់​ការងារផ្សេងៗគ្នា ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ ជនរងគ្រោះ​ឆក់​ធ្លាក់​ពីលើ​រន្ទា​ដែក ភ្លាមៗនោះ​ក៏​ដឹក​តាម​ម៉ូតូ យក​ជនរងគ្រោះ​មក​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ដល់​ពាក់កណ្ដាល​ឲ្យ​ផ្លូវ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *