ថាមិនដាក់ចំណាំងផ្លាតចុះគួរបើកបុក ដល់ពេលដាក់ហើយនៅតែបុកដដែល

ភ្នំពេញ៖ បុរសម្នាក់  បើករថយន្តលុចសុីស៣០០មួយគ្រឿងបោះ ​ពួយទៅបុកក្បាល​នាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់រថយន្តដាច់កង់ទៅមុខលេងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២-១០យប់រំលងអធ្រាត្រឈានចូលថ្ងៃ  ទី៥ខែតុលាឆ្នាំ២០១៨     ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់  បើករថយន្តមួយគ្រឿងម៉ាកលុចសុីសRX៣០០ពណ៏សពាក់ស្លាកលេខភ្នំពេញ2AH-7555ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់រថយន្តបង្កខូចខាតផ្នែកខាងមុខខាងឆ្វេងនិងដាច់កង់មុខទៅលេងរួចចំណែកម្ចាស់រងរបួសស្រាលរួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ គង់ មីង

Leave a Reply

Your email address will not be published. Required fields are marked *