វែកមុខឃាតក ចាប់រំលោភហើយសម្លាប់ក្មេងស្រី២នាក់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ រឿងចាប់រំលោភសេពសន្ថវៈ និងសម្លាប់ ក្មេងស្រី២នាក់បងប្អូនបង្កើត​ យ៉ាងសាហាវកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចវែកមុខឃាតកឃើញហើយ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ។

កម្លាំងនគរបាលខេត្តកំពងឆ្នាំងបាន សហការគ្នាយ៉ាងស្អិតល្មួត ជាមួយសមត្ថកិច្ចពាក់ព័ន្ធនោះ បានប្រើប្រាស់រយៈពេល ០៤ថ្ងៃ និងបានហៅមនុស្ស៣នាក់ ទៅសួរនាំផងដែរ ដោយម្នាក់ជាឪពុកមា ម្នាក់ជាម្ដាយមីង និងម្នាក់ជាអ្នកជិតខាង (ជនដៃដល់)។ ក្រោយប្រើសួរនាំ និងប្រមូលបានភ័ស្ដុតាងគ្រប់គ្រាន់ រយៈពេល២ថ្ងៃ ទើបកម្លាំងជំនា បានឈានដល់ការចាប់ខ្លួនឃាតក ឈ្មោះ ឆុំ ពយ អាយុ២៣ឆ្នាំ នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្ដកំពង់ឆ្នាំង តែម្ដង។

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ខេត្តកំពងឆ្នាំង បានរៀបរាប់អំពីដំណើររឿង និងប្រតិបត្តិការដ៏ក្ដៅគគុកថា បន្ទាប់ពីកើតហេតុ លុះដល់​​វេលាម៉ោង១១៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មានឈ្មោះ ស្រស់ (ត្រូវជាពូ) បានឃើញសាកសពក្មេងស្រីទាំងពីរនាក់ ដាក់ក្នុងកេះឈើ នៅលើផ្ទះរបស់ជនរងគ្រោះ ហើយបានផ្អើល​ឆោឡោ និងប្ដឹងសមត្ថកិច្ច ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញបានធ្វើឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆុំ ពយ អាយុ២៣ឆ្នាំ នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្ដកំពង់ឆ្នាំង ហើយតាមចម្លើយសារភាព​របស់ជនសង្ស័យ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ទូរស័ព្ទខ្លួនអស់ថ្ម ក៏ទៅយកឆ្នាំងសាកនៅផ្ទះកុមារីរងគ្រោះ ហើយឃើញឱកាសស្ងាត់ល្អ ក៏ចាប់រំលោភកុមារីរងគ្រោះម្នាក់បង ពេលនោះប្អូនស្រី បានភ្ញាក់ដឹងខ្លូន ខ្លួនក៏ភ័យ​ក៏ទះកំភ្លៀងប្អូនស្រីនោះសន្លប់។

បន្ទាប់មកខ្លួនបានយកខ្នើយទៅខ្ទប់ច្រមុះ ឈ្មោះ អុល លក្ខណា និងច្របាច់កសម្លាប់ទាំងពីរនាក់បងប្អូន ហើយលើកដាក់ចូលក្នុងកេះដែក និងយកខ្នើយសង្កត់ពីលើ រួចបិទគំរបកេះឈើ ខ្លួនក៏ដើរចុះទៅផ្ទះវិញ​ ថ្វើដូចជា មិនដឺងអី ។

សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំងពីរនាក់ ទី១៖ឈ្មោះ អុល លក្ខណា អាយុ១៤ឆ្នាំ ត្រូវជាបង និងទី២៖ឈ្មោះ អុល មេត្ដា អាយុ០៧ឆ្នាំ ត្រូវជាប្អូន ហើយអ្វីដែលកាន់តែគួរឲ្យអាសូរនោះ ឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរ មិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *