ឈ្លោះជាមួយប្តីបាន៥ថ្ងៃ នាំប្រុសថ្មីមកឡើងឋានសូគ៍ដល់ក្នុងបន្ទប់ប្តីតាមទាន់

​ភ្នំពេញ​ ៖ ស្រ្តីម្នាក់​ មាន​ជម្លោះជា​មួយ​ប្តី​បានប្រមាណ៥​ថ្ងៃ​ បាន​នាំ​ប្រុស​ថ្មី​ ​មកឡើងឋានសួគ៌ក្នុង​បន្ទប់​ តែ​ប្តីមកទាន់បានយកសោចាក់ពីក្រៅ ហើយរត់ទៅប្តឹង      សមត្ថកិច្ច បង្ក​​ការ​ភ្ញាក់ផ្អើល​ កាលវេលាម៉ោង​១០យប់​ ថ្ងៃចន្ទ ទី​២២ ខែ​តុលា​ឆ្នាំ​២០១៨​ នៅ​ បន្ទប់​ជាប់តូប​លក់​បន្លែ​ ផ្សារ​ហ្សិនជូរី​ ភូមិ​ត្រពាំង​ល្វា​  សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។
មន្រ្តីនគរបាលប៉ុស្តិកាកាប១ បានឲ្យដឹងថា បុរសជាប្តី​ឈ្មោះ​ ខាំង​ ម៉ាប់  ​អាយុ​៣០ឆ្នាំ មុខរបរ​ លក់​បន្លែ​ជា​មួយ​ប្រពន្ធ​។ ប្រពន្ធ​ ឈ្មោះ​គន្ធី​  ស្រី​មុំ​ ភេទ​ស្រី​  អាយុ​២៣ឆ្នាំ​ មុខរបរ​លក់​បន្លែ​ នៅ​ផ្សារ​ហ្សិនជូរី​ មាន​ស្រុកកំណើតនៅ​ភូមិ​ព្រែក​តាជ្រូក​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​។ រីឯប្រុស​ជា​ សាហាយ​ ឈ្មោះ​ សល់​ សាល​   អាយុ​២៤ឆ្នាំ​ មុខរបរ​ដឹក​ទឹក​ ស្នាក់នៅ​ភូមិ​ ត្រពាំង​ល្វា​ សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ ​មាន​ស្រុកកំណើតនៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ។
តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ប្តី​ បាន​និយាយ​ថា​ រូបគាត់​នឹង​ប្រពន្ធ​របស់​គាត់​ បាន​ការ​តាម​ប្រពៃណី​ត្រឹមត្រូវ​ បាន​ជាង​៣ឆ្នាំ​មក​ហើយ​ ដោយ​បង្កើត​បាន​កូន​ប្រុស​ម្នាក់​អាយុ​ជាង​មួយខួប​ ហើយនៅ​មុនពេល​កើតហេតុ​នៅ​មុន ពេល​ភ្ជុំ​បិណ្ឌ​ ​៦ថ្ងៃមុនគាត់បាន​ដឹង​​ ស្រ្តី​ ជាប្រពន្ធ​របស់​គាត់​ បាន​ទាក់ទង​ជាមួយ​ បុរស​ខាង​លើ​ ដោយ​និយាយ​តាម​ទូរ ស័ព្ទ​ ហើយ​មានជំលោះជាមួយ​គ្នា​តិចតួច​បន្ទាប់​មក​ មុន​ថ្ងៃ​ កើត​ហេតុ​ខាង​លើ​៥ថ្ងៃ​ ដោយ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ម្តង​ទៀត​ ហើយ​បាន​ នាំគ្នា​ទៅ​ សង្កាត់​ ដើម្បី​សុំ​លែងលះ​គ្នា​ ហើយ​ចៅ​សង្កាត់​ មិន​អនុញ្ញាត​អោយ​លែង​លះ​គ្នា​ភ្លាម​ៗ ​នោះ​ទេ​ហើយ​អោយ​ពួក​គាត់​ទាំ​ង​ពីរ​ បែក​គ្នា​មួយ​រយៈ​ សិន​ ហើយ​បន្ទាប់​មក​ រូប​គាត់​ បាន​ទៅ​នៅ​ជាមួយ​បង​ប្រុស​របស់​គាត់​ នៅ​ភូមិ​ក្បាល​ដំរី​២ សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។
ប្រភព​ដដែលបាន​បន្ត​ទៀត​ថា​ លុះ​នៅ​ ម៉ោង​កើតហេតុ​ គាត់​ បាន​ទៅ​មើល​បង​ស្រី​របស់​គាត់​  នៅ​មន្ទីរពេទ្យ​ កាល់​ម៉ែត្រ​ ដោយ​មាន​ជំងឺ​ ពោះ​វៀន​ដុះ​ខ្នែង​ ហើយ​ គាត់​បានឈាងចូល​ផ្ទះ​គាត់​ ហើយ​បន្ទាប់​មក​ មាន​ការ​សង្ស័យ​ ជា​រាង​រាល់​ថ្ងៃ​ ប្រពន្ធ​របស់​គាត់​ ដេក​យប់​ តែង​បើក​ភ្លើង​ ហើយ​នៅ​ពេល​យប់​នឹង​ ម្តេច​ក៏​ដេក​បិទ​ភ្លើង​ ទើបគាត់​បើក​ទូរស័ព្ទ​បាន​លួច​មើល​តាម​បង្អួច​ ស្រាប់​តែ​ឃើញ​ ប្រពន្ធ​របស់​គាត់​កំពុងដេក​ ជាមួយ​ប្រុស​ផ្សេង​ ដោយ​កូន​ប្រុស​តូច​ នៅ​អែបខាងហើយ​គាត់​បាន​ចាត់​សោរពីក្រៅ​ ហើយ​ទៅ​ប្តឹង​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ​។
បើតាម​សំដី​ស្រ្តី​ជាប្រពន្ធ​បាន​និយាយ​ប្រាប់​ថា​ រូបគាត់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ សាហាយ​របស់​គាត់​ ជិះ​២ខែ​មក​ហើយ​ តែ​បុរស​ជា​ សាហាយ​ខាង​លើ​ ទើប​ទំនាក់ទំនង​សុី​ជំរៅ​ បាន​២លើក​មុន​ថ្ងៃ​កើត​ហេតុ​ ចំនួន៥ថ្ងៃ​​បាន​រួម​រ័ក​្សបាន​ម្តង​ នឹង​ថ្ងៃ​កើត​ហេតុ​ មិន​ទាន់​បាន​ រួម​រ័ក​្សនោះឡើយ​ ព្រោះ​គាត់​ មិន​សូវ​ស្រួល​ខ្លួន​។
ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​នាំ​នារី​នឹង​សាហាយ យក​ទៅ​សួរ​នាំ​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលកាកាប​ទី​១ និង​ទទួល​បណ្តឹង​ពី​បុរស​ជា​ប្តី​ ។ ចំណែក​ស្រ្តី​ផិត​ប្តី​និង​ សាហាយ​ត្រូវបាន​សមត្ថកិច្ច​ឃុំ​ឃាំង​ បណ្តោះអាសន្ន​សិន​ រង់ចាំបញ្ជូនបន្តទៅតាមផ្លូវច្បាប់ ៕ គង់ មីង

Leave a Reply

Your email address will not be published. Required fields are marked *