រថយន្តលុចស៊ីសRX400ប្រលះរបងដីឡូមួយកន្លែងរងការខូចខាត នៅខេត្តកណ្ដាល

 កណ្ដាល៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បាន បើករថយន្តទំនើបមួយគ្រឿងបោះពួយយ៉ាង​លឿងបានជ្រុលទៅបុកទំលុះ  របងដីឡូមួយកន្លែងរងការខូចយ៉ាងដំណំរថយន្តខ្ទេច  ផ្នែកខាងមុខទៅលែងរួចអ្នកបើករបរបួសស្រាល។

ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោងប្រមាណជាង១និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលយប់ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៨។ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រកែងនិងផ្លូវជាតិលេខ២ក្នុងភូមិព្រែកហូលខាងលិច  ឃុំព្រែកហូរក្រុងតាខ្មៅខេត្តកណ្ដាល។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកលុចស៊ីសRX400 ព​ណ័ទឹកប្រាក់ដោះស្លាកលេខចេញធ្វើដំ ណើរពីជើងទៅត្បូងក្នុងល្បឿងដូចហោះខណះមកដល់ចំនុចកើតហេតុខាងលើងដោយផ្លូវកោងផងនោះបួងចង្កូតមិនទាន់ជ្រុលទៅបុករបស់ដីឡូពេញទំហឹងបណ្ដាលទំលុះទៅម្ខាងក្បាលរថយន្តរងការខូតខាតរងបបាក់រាយប៉ាយពេញផ្លូវរថយន្តរងខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុងនិងអ្នកបើកបររងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្វមូលដ្ឋានបានមកដល់ចំនុចទីតាំងកន្លែងកើតហេតុទាក់ទងទៅជំនាញមកវាស់វែងយករថយន្តបង្ករទៅស្នងការដ្ឋានខេត្តកណ្ដាលរងចាំអោយម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ គង់  មីង

Leave a Reply

Your email address will not be published. Required fields are marked *