ចោរ៣នាក់ ជិះម៉ូតូតាមឆក់យកកាបូបលុយពីនារីម្នាក់ បានសម្រេច

0
152

ភ្នំពេញ: ជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ដេលកំពុងធ្វើដំណើរតាមផ្លូវ បានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង ៩និង៤០នាទី យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ១៩៨៦ ទល់មុខមន្ទីរពេទ្យ IU ស្ថិតតាមបណ្តោយផ្លូវលេខ ១៩៨៦ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយស្មាសម្នាក់ឯង តាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែពេលនោះ លេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច មិនចាំស្លាកលេខ បានជិះតាមគាត់ពីក្រោយ រហូតមកដល់ចំណុចមុខមន្ទីរពេទ្យ IU ក៏ជនសង្ស័យក្នុងចំណោម៣នាក់នោះ បានធ្វើសកម្មភាពឆក់កាបូបពីគាត់ដែលកំពុងស្ពាយនោះយកទៅ បានសម្រេចដោយសុវត្ថិភាព ហើយជនសង្ស័យនោះក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង ។

ស្រី្ររងក្រោះបានឲ្យដឹងនៅក្នុងកាបូបរបស់ខ្លួនដែលត្រូវចោរឆក់យកទៅនោះ រួមមានទូរសព្ទ ម៉ាកIPhone 6 មួយគ្រឿង IPhone 5 មួយគ្រឿង លុយ៥០ដុល្លារ រួមទាំងរបស់សំខាន់ផ្សេងៗទៀតផងដែរ  ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here