រថយន្តក្រុងមួយគ្រឿង បុកស្ត្រីដើរឆ្លងថ្នល់បណ្តាលអោយសល់ដង្ហើមចង្រិត

0
149

 

 

 

ភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុម KSRV បើកបុកស្ត្រីវ័យចំណាស់ម្នាក់កំពុងដើរឆ្លងថ្នល់បណ្តាអោយប៊ើងដូចក្រដាស់ស្ទើរតែផុតជីវិត។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៤០
នាទីថ្ងៃ​ទី​១៦ខែ​មករាឆ្នាំ​២០១៧ស្ថិត​នៅ​តាមបណ្តោយផ្លូវជាតិ៤ ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ យួង សារឹម អាយុ៥៥ឆ្នាំ​មុខ​របរ​ លក់នំមុខរោងចក្រ ស្នាក់នៅបុរីសែន​មនោរម្យ មានស្រុកកំណើតភូមិ ពានជ័យ ឃុំ សេនារាជឧត្តម្ភ ស្រុក ព្រះស្តេច ខេត្តព្រៃវែង ។​
តាម​ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បានឲដឹងថា មុនដំបូងគេឃើញស្ត្រីរងគ្រោះ បានដើរឆ្លងថ្នល់ពីត្បូងទៅជើង ខណៈ​ដែល​ដើរឆ្លងបានពាក់កណ្តាលថ្នល់ ក៏ស្រាប់តែមានរថយន្តក្រុង៤៥កៅអីមួយគ្រឿង​ ម៉ាក​ ហុី​យ៉ាន់​ដាយ​ ពណ៌​ស​លាយ​ក្រហម​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A6246ដឹកអ្នក​ដំណើរ​ប្រមាណ​ជា​១០នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កើត​ហេតុ​ខាង​លើ​ក្នុងទិសដៅពីលិចទៅកើតក៏​ជ្រុល​ទៅ​បុកស្ត្រីរងគ្រោះប៊ើងជាង១០ម៉ែត្របណ្តាលស្ត្រីរងគ្រោះបោកក្បាលនឹងកញ្ចក់រថយន្ត ខ្ទាចទៅលើថ្នល់ រងរបួសធ្ងន់សល់ដង្ហើមចង្រិត។​បន្ទាប់​មក​អ្នក​បើកបរ​រថយន្ត​ឃើញដូច្នេះ ទុករថយន្តចោលនៅកន្លែងកើតហេតុ ចុះរត់បាត់ស្រមោល រីឯ​អ្នកដំណើរស្រីប្រុសប្រមាណជាង១០នាក់ ក៏ចុះបណ្តើរៗចេញទៅអស់ទៅ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបាន រថយន្តរបស់អង្គភាព ៧១១ ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​កាល​ម៉ែត្រ​ ចំណែករថយន្តបង្ក​ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ បានប្រគល់អោយជំនាញចរាចរណ៍ក្រុងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here