រកឃើញ​សាកសព​ក្មេង៣នាក់​បងប្អូនស្លាប់ដោយលង់ទូក ស្រុក​ស្អាង ឃើញហើយ

សូម​រំលឹកថា សោក​នា​កម្ម​មួយ​គួរអោយ​សោកស្តាយ បណ្តាលអោយ​មនុស្ស​មួយ​គ្រួសារ​បាន​លិច​ទូក​កណ្តាលទន្លេរ សង្គ្រោះបាន​ពី​នាក់ និង​បាត់​ខ្លួន​បីនាក់ ខ​ណះកូនៗបបួលគ្នា​ជិះទូក​ដើរលេង។

អធិការនគរបាល​ស្រុក​ស្អាង លោក​វរសេនីយ៍ សេង សុជាតិ ​បាន​ប្រាប់​អោយដឹងថា​ជនរងគ្រោះ​ចំនួន០៣នាក់ ទី០១ឈ្មោះ រិ​ន មករា ភេទ​ប្រុស អាយុ១៩ឆ្នាំ ទី០២ឈ្មោះ រិ​ន ស្រីអូន ភេទ​ស្រី​អាយុ១៤ឆ្នាំ ទី០៣ឈ្មោះ រិ​ន ស្រីរ័ត្ន ភេទ​ស្រី អាយុ១២ឆ្នាំ(អ្នក​ទាំង៣នាក់​ជា​បងប្អូន​បង្កើត)ទីលំនៅ​ភូមិ​លេខ៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ខេត្តកណ្ដាល ។

លោក​អធិការ​បាន​បញ្ជាក់ថា  នៅ​រសៀលថ្ងៃ២៩ ខែ  តុលា ឆ្នាំ២០១៨ ឈ្មោះ រិ​ន មករា(ជនរងគ្រោះ) និង​មិត្តស្រី(ជា​សង្សារ)ឈ្មោះ(មិន​ស្គាល់)ទើប​មក​រស់នៅ​ក្នុងផ្ទះ​របស់ខ្លួន បាន​ចំនួន០៣ថ្ងៃ​មកហើយ បាន​បបួលគ្នា​ជិះទូក​លេង(តាម​ដង​ទន្លេបាសាក់)ដោយ​ពួកខ្លួន​មិនចេះ​បញ្ឆេះ​ម៉ាស៊ីន​បើកបរ​ទូក ឈ្មោះ រិ​ន​មករា(ជនរងគ្រោះ) បាន​ហៅ​ឪពុក​របស់ខ្លួន​ឈ្មោះ មួង​រិ​ន អាយុ៤០ឆ្នាំ មក​បញ្ឆេះ​ម៉ាស៊ីន​បើកបរ​ទូក ជូន​ពួកខ្លួន​ដើរលេង ហើយ​ឈ្មោះ​មួង រិ​ន ក៍៏បាន​ហៅ​កូនស្រី​បង្កើត​របស់ខ្លួន​ចំនួន០២នាក់​ទៀត ឈ្មោះ រិ​ន ស្រីអូន និង​ឈ្មោះ​រិ​ន ស្រីរ័ត្ន ឡើង​ជិះទូក​លេង​ជាមួយ​ខ្លួន ដែរ។

លោកអធិការបន្តថា ពេលដែល​ទូកបាន​បើក​ឃ្លាត​ចេញពី​ច្រាង​ទន្លេ​បាន​ចម្ងាយ​ប្រវែង​ប្រហែល៤០ម៉ែត្រ​ស្រាប់​តែមាន​ខ្យល់​បក់​ខ្លាំង​បណ្ដាលអោយ​ទូក​លិច​តែម្ដង ដោយ​មានការ​បង្ហើយ​ហៅ​ជួយ​ពី​ពួក​ជនរងគ្រោះ ពេលនោះ​មានឈ្មោះ​វ៉េ​ត ចាន់​ភា​រុន​ភេទ​ប្រុស បាន​ហែល​ទឹក​កាន់កា​ដុង​ទៅ​ជួយ ពេល​ហែល​ទៅដល់​ចំនុចកើតហេតុ ឈ្មោះ វ៉េ​ត ចាន់​ភា​រុន បាន​ចាប់ដៃ​ឈ្មោះ មួង រិ​ន អោយ​ស្រ​វ៉ា​តោង កា​ដុង​ជាមួយ​ខ្លួន ហើយក៏​មាន​ទូក​ចំនួន០១គ្រឿង​ទៀត​បាន​អ៊ុំ​មកពី​ខាង​ត្រើយ​ឃុំ​កោះ​អន្លង​ចិន មកជួយ​ធ្វើការ​សង្គ្រោះ បាន​ឈ្មោះ(មិន​ស្គាល់)ភេទ​ស្រី១នាក់​ទៀត ចំនែក​ជនរងគ្រោះ​ចំនួន០៣នាក់​ទៀត​មានឈ្មោះ រិ​ន មករា ភេទ​ប្រុស​ឈ្មោះ​រិ​ន ស្រីអូន ភេទ​ស្រី​ឈ្មោះ រិ​ន ស្រីរ័ត្ន ភេទ​ស្រី បាន​លិចលង់​នៅក្នុង​ទឹកទន្លេ ជាមួយ​ទូក​បាត់​ឈឹង​តែម្ដង។ ចាប់ពីពេលនោះរហូតមកក្មេងទាំង៣នាក់បងប្អូន បានបាត់ខ្លួនរហូតដល់ថ្ងៃរកសពឃើញ ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *