ជិះម៉ូតូបញ្ចាស់ទិសចរាចរណ៍រថយន្តដឹកខ្សាច់កិនស្លាប់យ៉ាង​អាណោចអាធ័ម​

0
149

 

 

ភ្នំពេញ៖យុវជនម្នាក់ជិះម៉ូតូបញ្ចាស់ទិសដៅចរាចរណ៍ត្រូវរថយន្តដឹកខ្សាច់បុកកិនបែកថ្លើមស្លាប់ភ្លាមៗ​នៅនឹង​កន្លែងកើតហេតុយ៉ាង​អាណោចអាធ័ម​។
ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៦ខែមករាឆ្នាំ២០១៧ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់យីហោ(ជីធានខូអិលស៊ីធីឌី)ក្រុមទី៤ភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។

ជនរងគ្រោះឈ្មោះង្វៀងយាំង​ថាន់ភេទប្រុសអាយុ១៧ឆ្នាំ(វៀតណាម)មុខរបរសិស្សថ្នាក់ទី៩នៅសាលាវិទ្យល័យឬស្សីកែវមានទីលំនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជិះម៉ូតូជនរងគ្រោះម៉ាកM.S.X ពណ៌ខ្មៅ ពាក៉ស្លាកលេខភ្នំពេញ 1GB -8297 ។រថយន្តម៉ាកហុីណូពណ៌លឿងពាក់ស្លាកលេខកណ្នាល3A-0183អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនកើតហេតុគេឃើញយុវជនខាងលើជិះម៉ូតូ១គ្រឿងម្នាក់ឯងក្នុងល្បឿនលឿនគួសំតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងបញ្ចាស់ទិសដៅចរាចរណ៍លុះមកដល់កើតហេតុស្របពេលនោះក៍មានរថយន្តបើកចេញពីក្នុងក្រុមហ៊ុនក្រឡុកស៊ីម៉ង់យីហោ(ជីធានខូអិលស៊ីធីឌី)បានបុកនិងកិនចំដើមទ្រូងបែកថ្លើមស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុចំណែកឯអ្នកបើករត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខាងចរាចរជើងគោក​នៃ​ស្នងការ​រាជធានី​ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ចំណែកឯសាកសពត្រូវសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯ​ស្រុក​កំណើត​៕​សិរសា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here