​ឪពុកចុង​ញៀនថ្នាំម្នាក់ ចាប់រំលោភ​សេពសន្ថវៈ​កូនស្រីប្តីដើមរបស់ប្រពន្ធ ខ្លួន​បានសម្រេច៤ដង

ខេត្តកំពង់ស្ពឺ: កម្លាំង​នគរបាល​ស្រុក​ឧដុង្គបាន​ចាប់​វាយខ្នោះ​បុរស​ជា​ឪពុកចុង​ញៀនថ្នាំម្នាក់ ដែល​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រីប្តីដើមរបស់ប្រពន្ធ ខ្លួន​បានសម្រេច៤ដង ទើបបែក​ការណ៍​​​ដល់ជីដូន ខណៈជីដូនឃើញចៅស្រីរងគ្រោះ មានឈាមហូរចេញពីទ្វារមាសក៏ប្តឹងនគរ​បាលឲ្យចាប់ខ្លួនបុរសល្មោភកាមនេះតែម្តង  ។

ការឃាត់ខ្លួន​ឪពុក​ចុងល្មោភកាម​នេះ ធ្វើឡើង​កាលពីព្រឹក ថ្ងៃ អង្គារ ១៣  រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ​ថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ក្របីព្រៃ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ ។

មន្រី្តនគរបាល ស្រុកឧត្តុង្គបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ នឹ​ល ពា​វ ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។រីឯក្មេងស្រី​រងគ្រោះជាកូនប្តីដើមរបស់ប្រពន្ធ​ឈ្មោះ ធ ច អាយុ១១ឆ្នាំ រស់ នៅ​ផ្ទះនិងភូមិ​ជាមួយគ្នានឹងជនសង្ស័យ ។

ប្រភពដដែលបន្តថា នៅ​មុនពេល​កើតហេតុ​ម្តាយ​ក្មេងស្រី​រងគ្រោះ​នេះ បានចេញ​ទៅធ្វើ​ការ​នៅ​ភ្នំពេញបាត់ ដោយ​ទុក​ក្មេងស្រី​រងគ្រោះ និង​ប្អូន​តូច​២នាក់ទៀតរស់នៅ​ជាមួយ​ឪ​ពុង​ចុង។ លុះមកដល់ ​យប់​ថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០១៨ ​ជនសង្ស័យ និង​គូកន​ពីរ​នាក់​ទៀត បាននាំគ្នា​ទិញ​ថ្នាំញៀន​យកមក​ជក់​នៅផ្ទះ​របស់​ខ្លួន​អស់រយៈពេលយ៉ាងយូរ រួច​ក៏​បែកផ្លូវ​គ្នា​ទៅផ្ទះរៀងៗខ្លួន​អស់ទៅ ។ នៅពេល​បែក​ពី​មិត្តភក្តិ​ជនសង្ស័យ​មាន​អារម្មណ៍​ចង់​រួមភេទ​ក៏​ចាប់​កូនស្រី​ចុង​របស់​ខ្លួន​រំលោភ​ទាំង​កំរោល រហូត​បានសម្រេច៤ដងជាបន្តបន្ទាប់ ទោះបីកូនស្រីប្រឹងរើបម្រះ​យ៉ាង​ណាក៏មិនរួចពីក្រញាំឪពុកចុងល្មោភកាមនេះដែរ ។ លុះ​ព្រឹក​ឡើងជីដូនរបស់​ក្មេងស្រី​រងគ្រោះ​រស់នៅក្បែរនោះបានមក​ហៅ​ចៅ​ស្រីឲ្យ​ទៅ​ហូប​អាហារពេលព្រឹក ក៏​ប្រទះឃើញ​ចៅ​ចេញឈាម​តាម​ទ្វារមាស​ក៏​សួរនាំ​នាង។ ពេលនោះនាងបាន ​ប្រាប់ថា យប់មិញឪពុកចុង​របស់​នាងចាប់​រំលោភ​រហូតដល់​ទៅ៤ដង។ ពេលឮដូច្នោះ​គាត់​ក៏​ប្រញាប់​យក​ចៅ​ទៅ​មន្ទីរពេទ្យ ដើម្បី​​ព្យាបាល និង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ភ្នំ​តូច​ឲ្យ​ជួយ​ធ្វើអន្តរាគមន៍។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាមកម្លាំង​នគរបាល​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​ និងបាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​ហើយ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​ចុង​បានសម្រេច៤ដង​ប្រាកដ​មែន។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល​ស្រុកស្រុក​ឧដុង្គ​កសាង​សំណុំរឿង ប​ញ្ចូ​ន​ខ្លួន​ជនសង្ស័យមក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តដើម្បី ចាត់ការ​តាម​នីតិវិធីបន្ត៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *