ជនជាតិចិនប្រុសស្រី៥នាក់ចេញជួញដូរថ្នាំញៀនត្រូវនគរបាកបង្រ្កាបបាន

 

ខេត្តព្រះសីហនុ: ជនជាតិចិន៥នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងនិង​បង្ក្រាប​គ្រឿងញៀនខេត្តព្រះសីហនុ បង្ក្រាបបានពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន កាលពីវេលា​ម៉ោង​១យប់ ឈានចូល ថ្ងៃ អង្គារ ១៣  រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹងថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

មន្រ្តីនគរបាលការិយាល័យប្រឆាំងនិងបង្ក្រាប​គ្រឿងញៀនខេត្តព្រះសីហនុ បានឲ្យដឹងថា  ក្នុងការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនប្រុសចំនួន៤នាក់ និងស្រ្តីម្នាក់ នៅក្នុងផ្ទះជួល ហើយកន្លងមកក្រុមនេះតែងបង្កភាពអនាធិបតេយ្យតាមផ្លូវសា​ធារណៈ(ឡូឡាដេញវាយគ្នា) ព្រមទាំងដកហូតបាន ម្សៅក្រោមពណ៌សថ្លាសង្ស័យជា​សារធាតុ​ញៀនចំនួន២៦កំប៉ុងតូចៗ និងកញ្ចាប់ធំ១កញ្ចប់ ទូរសព្ទដៃ៣គ្រឿង កាំភ្លើងខ្លីមយយដើម  រថយន្ត១គ្រឿង និង​សម្ភារ:​ពាក់ពន្ធ័មួយចំនួនទៀត។

បច្ចុប្បន្នជនជាតិចិនទាំង៥នាក់នេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *