យុវជនម្នាក់ស្រវឹងស្រា ទាញកាំបិតប៉័ងតោកាប់​ស្ត្រី​ម្នាក់​ស្រាយគំនុំ

ខេត្តតាកែវ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍អូ​សារ៉ាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​ឃាត់ខ្លួន បន្ទាប់ពី​ជន​រូប​នោះបាន​ផឹកស្រា​ស្រវឹង​យក​កាំបិត​បុ័ងតោ​​កាប់​ទៅលើ​ស្ត្រី​ម្នាក់ បណ្តាលឱ្យ​រងរបួសធ្ងន់​ត្រូវ​សាច់ញាតិបញ្ជូនទៅ​មណ្ឌល​សុខភាព​ដើម្បី​ដេរមុខរបួសភ្លាមៗ ។

ករណី​ហឹ​ង្សា​នេះ​បាន​កើតឡើង​កាលពីរសៀល ថ្ងៃ អង្គារ ១៣  រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី៦ខែវិច្ឆិកា​ឆ្នាំ២០១៨ ​ស្ថិតនៅ​ភូមិ​បឹង​សា​ទង​ឃុំ​អូរ​សារាយ​ស្រុក​ត្រាំកក់​ខេត្តតាកែវ ។

មន្រ្តីនគរបាលប៉ុស្តិ៍ អូរសារ៉ាយ បានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ យន់ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ១៩ឆ្នាំ រស់នៅ​ភូមិ បឹង​សា​ទង​ឃុំ​អូរ​សារ៉ាយ​ស្រុក​ត្រាំកក់។ ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ ​សឿង​ ស្រី​ អាយុ៤០ឆ្នាំ មាន​ទី​លំ​ភូមិ​ឃុំ​ជាមួយគ្នា​ជនសង្ស័យ ។

តាមការសារភាពរ​បស់ជនស​ង្ស័​យ​បាន​និយាយថា ដោយសារ​មានទំនាស់​ពាក្យសំដី​ពីមុន​ជាមួយ​ជនស្រ្តីរងគ្រោះ​ទើប​ពេលដែល​រូបគេ​ផឹក​ស្រា​ស្រវឹង​​ខឹង​ពេកបាន​ដើរ​ទៅយក​កាំបិត​ប៉័ងតោកាប់​លើ​ជនរងគ្រោះ​ចំសាច់ស្លាបប្រចៀវស្តាំមួយកាំបិតរយះជិតមយយចង្អាម​តែម្តងទៅ។

បច្ចប្បន្នសមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការជនសង្ស័យ​តាម​នីតិវិធី​ច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *