ស្រវឹងស្រាបើករថយន្តបុករះម៉ូតូ រថយន្តជាច្រើនគ្រឿងនិងដើមឈើ១ដើម ​រងរបួសធ្ងន់ស្រាល៣នាក់ រួចបើករត់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោក បានបើកបាឡែនមួយគ្រឿងរេចង្កូតទៅបុករះម៉ូតូពីរគ្រឿង    ខណៈបើកបញ្ច្រាស់ទិសដៅគ្នានិងបុកដើមឈើ១ដើមនិងបន្តទៅបុករថយន្តពីរគ្រឿងចតស្រៀម ទៀត នៅមុខក្រុមហ៊ុន ខេហ្វរ បណ្តាលឲ្យបុរស៣នាក់   រងរបួសធ្ងន់ស្រាល រួចបើករត់ត្រូវបានបានប្រជាពលរដ្ឋចាប់បានមកវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២-៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៨ ស្ថិតនៅ   តាមបណ្តោយផ្លូវមុនីវង្ស កែងនិងផ្លូវ១៨០ មុខក្រុមហ៊ុន ខេហ្វរ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេឃើញបុរសបីនាក់ជិះម៉ូតូពីរគ្រឿង ដោយ  ១គ្រឿងម៉ាកMSXពណ៌លឿងលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1FX-4100និង១គ្រឿងទៀតម៉ាកធូដេពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FQ-3345បានធ្វើដំណើរតាមបណ្តោយផ្លូវ១៨០ទិសដៅពីកើតទៅលិចលុះមកដលចំណុចកើតហេតុខាងលើកែងនិងផ្លូវមុនីវង្សបានបត់ឆ្វេងដៃបញ្ច្រាស់ផ្លូវចរាចរណ៍ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AT-3982បើកបរដោយបុរសស្រវឹងស្រាម្នាក់តាមបណ្តោយផ្លូវមុនីវង្សទិសដៅពីត្បូងទៅជើងបានរេចង្កូតបុករះម៉ូតូពីរគ្រឿងបណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗហើយរថយន្តបង្កបានបន្តទៅបុកដើមឈើ១ដើមរលើងទាំងគល់បាក់រាបដល់ដីនិងបន្តទៅបុករថយន្ត២គ្រឿងទៀតមួយគ្រឿងម៉ាកកាមរីពណ៌សពាក់ស្លាកលេខភ្នំពេញ2AF-4111និងមួយគ្រឿងទៀតម៉ាកលុចសុីសRX៣០០ពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2AR-1503ដែលម្ចាស់ចតស្រៀមនៅមុខក្រុមហ៊ុន ខេហ្វ បណ្តាលឲ្យខូចខាតយ៉ាងដំណំចំណែករថយន្តបង្កមិនបានឈប់ដោះស្រាយគ្នានោះទេបានបន្ថែមល្បឿនបើករត់មកដល់ចំណតរថយន្តក្នុងផ្សារសូរិយ៉ាម៉លត្រូវប្រជាពលរដ្ឋឃើញហេតុនេះបាននាំ     គ្នាដេញតាមចាប់ភ្លាមៗរួចបានប្រគល់ទាំងរថយន្តនិងម្ចាស់ជូនទៅសមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនមកប៉ុស្តិ៍នគរបាលសង្កាត់បឹងរាំងផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ម្ចាស់រថយន្តបង្កជូនទៅសមត្ថកិច្ចជំនាញរួចបានធ្វើការវាស់វែយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *