នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនយុវជន២នាក់រួមនឹងថ្នាំញៀន១កញ្ចប់តូច

 ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក ដែលបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះរឹតបន្តឹង  ច្បាប់ចរាចរណ៍   ផ្លូវគោកបានឃាត់ខ្លួនយុវជន២នាក់   ជិះម៉ូតូមួយគ្រឿងឆ្លងគោលដៅដកហូតបានថ្នាំញៀន១កញ្ចប់តូច កាលពីវេលាម៉ោង៩-២០នាទីយប់ថ្ងៃទី៦ខែវិច្ឆិការឆ្នាំ២០១៨ស្ថិតនៅចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង      ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

យុវជនទាំង២នាក់ទី១ មានឈ្មោះយួ ទី ភេទប្រុស អាយុ១៧ មុខរបរធ្វើការខាង ភេសជ្ជះកូកាកូឡានៅខណ្ឌសែនសុខ ស្នាក់កន្លែងធ្វើការ មានស្រុកកំណើត ភូមិដោកលក្ខ៍ណ ឃុំយី​អង្ក​ ស្រុកស្ពង ខេត្តកំពង់ស្ពឺ។ទី២ មានឈ្មោះ ផល្លី​ អាយុ១៨ឆ្នាំ មុខរបរជាមួយគ្នា ស្នាក់នៅជាមួយជា មានស្រុកកំណើត ភូមិ ឃុំជាមួយគ្នា។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុននិងធ្វើការឃាត់ខ្លួនយុវជនទាំ២នាក់ខាងលើនេះកម្លាំងបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចកើតហេតុខាងលើខណះនោះក៍យុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីនីចពណ៏សពាក់ស្លាកលេខភ្នំពេញ1CP-9040ឆ្លងកាត់គោលដៅដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យនិងបានឆេកឆេទៅលើខ្លួនប្រាណបានឃើញថ្នាំញៀន១កញ្ចប់តូចត្រូវបានកម្លាំងឃាត់ខ្លួននៅនិងកន្លែងភ្លាមៗ។

បច្ចុប្បន្ន យុវជនទាំង២នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋនគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕  ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *