ស្រាយគំនុំចាស់ លបចាក់គូបដិបក្ខមួយដាវស្លាប់

 ខេត្តឧត្តរមានជ័យ៖ មានករណី ឃាតកម្ម មួយបានកើតឡើងនៅចំណុច ទល់មុខ សាលាវិទ្យាល័យអន្លង់វែង ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០១៨ បណ្តាលឲ្យយុវជនម្នាក់ស្លាប់នៅពេលពញ្ជូនដល់មន្ទីពេទ្យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង បូរី ហៅ រ៉ីភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មករសិប្បកម្មទឹកកក អន្លង់វែង របស់ឈ្មោះ វ៉ា បញ្ញា បច្ចុប្បន្នស្នាក់នៅនិងធ្វើការក្នុងរោងសិប្បកម្មទឹកកក ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានយកដាវ ប្រវែង ៦៩ ស.ម ដែលមានមុខកាត់ ៤.៥ ស.ម ចុងស្រួច ទៅចាក់ ជនរងគ្រោះ ឈ្មោះ សំ សាម៉ន ហៅ ម៉ន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងសិប្បកម្មឈើ រស់នៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលឈប់ម៉ូតូនៅមុខវិទ្យាលយ័អន្លង់វែងទល់មុខគ្នានឹងរោងសិប្បកម្មទឹកកអន្លង់វែង ត្រូវខ្នង ខាងស្ដាំ ត្រងបោះដៃផុត ចំនួនមួយកាំបិត បណ្ដាលអោយរងរបួសធ្ងន់ បានបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បានរយះ ពេល១០នាទី ជនរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកស្រុក។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ សេង បូរី ថា ខ្លួននិងជនរងគ្រោះធ្លាប់មានទំនាស់គ្នាពីពេលមុន លុះឃើញជនរងគ្រោះឈប់ម៉ូតូមុខរោងសិប្បកម្មទឹកកក ខ្លួនបានយកដាវរត់ទៅចាក់តែម្ដង។ .ករណីនេះក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុ យកជនរងគ្រោះទៅមន្ទីរពេទ្យ និងឈានទៅស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលដៃដល់ចំនួន០១នាក់ និងបក្សពួកចំនួន៤នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរ និងចាប់យកដាវចំនួន១ដើម ដែលមានប្រឡាក់ឈាមនៅចុងដាវ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *