សាហាវណាស់!រថយន្តស៊េរីទំនើបបុកបង្គោលឡាក់បាក់អស់៤ដើមនិងដើមឈើ១ដើមក្រឡាប់ឆាបឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីនើបម៉ាកឡង់គ្រីស័រមួយគ្រឿង    ជ្រុលចង្កូតទៅបុកក្បាលនាគពុះ   ចែកទ្រូងផ្លូវបណ្តាលឲ្យបែកអស់មួយផ្ទាំងរួចរេចង្កូតឆ្លងមកផ្លូវម្ខាងទៀតជ្រុលទៅបុកបង្គោលឡាក់បាក់អស់៤ដើមនិងដើមឈើ១ដើម។ បន្ទាប់មករថយន្តបង្កក្រឡាប់ផ្ងាជើងម្ខាងឆ្លងចរន្តអគ្គីសនីឆាបឆេះយ៉ាងសន្ធោសន្ធៅ។  ចំណែកម្ចាស់រថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ហេតុការណ៍បង្កឲ្យមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកជួយអន្តរសគមន៍កាលពីវេលាម៉ោង១០-៣០នាទីយប់ថ្ងៃទី៧ខែវិច្ឆិការឆ្នាំ២០១៨ស្ថិតនៅចំណុចមុខវិទ្យាល័យជាសុីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមប្រភពពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-0097ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើខណះផ្លូវកោងផងបានរេចង្កូតមកខាងឆ្វេងដៃជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យ បែកអស់មួយផ្ទាំងរថយន្តបង្កមិនទាន់អស់ល្បឿនបានឆ្លងមកផ្លូវម្ខាងទៀតជ្រុលទៅបុកបង្គូលឡាក់នៅរបងសាលាសាមគ្គីបាក់អស់៤ដើមនិងដើម១ដើមរថយន្តក្រឡាប់ផ្ងាជើងម្ខាងឆ្លងចរន្តអគ្គីសនីឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានកាភ្ញាក់ដល់ប្រជាពលរដ្ឋរស់នៅម្តុំកន្លែងកើតុហេតុចុះមកមកជួយនិងយកបំពង់ពន្លត់អគ្គីភ័យបាញ់អស់២បំពង់នៅមិនរលត់ទើបបានរាយការណ៍ទៅសមត្ថកិច្ចយករថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ ចំនួន៣គ្រឿងបានប្រើប្រាស់ទឹកអស់១រថយន្តទើបបានរលត់ទៅវិញទាំងស្រុង។ចំណែករថយន្តបង្កខូចខាតស្ទើគ្នាសល់។

ចំណែកម្ចាស់រថយន្តបង្កគេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែមិនបង្កឲ្យមានអ្នករងរបួស។ ក្រោយកើតឹមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *