ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលបោកនិងថ្នល់រងរបួសធ្ងន់

 ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូSLមួយគ្រឿងលឿនពេក មិនប្រយ័ត្នបណ្តាលរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដួល     បោកនិងថ្នល់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង៨-៣០នាទីយប់ថ្ងៃទី៧ខែវិច្ឆិការឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងត្បូងស្តុបផ្សារដើម គប្រមាណជា១០០ម៉ែត្រ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកSLពណ៏ពាក់ស្លាកលេខភ្នំពេញ1O-2967ធ្វើដំណើរទិសដៅពីជើងទៅ។  លុះមកដល់ចំណុចកើតលើខ្វះកាប្រុងប្រយ័ត្នបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្នពុះចចែកទ្រូងផ្លូវដួលបោកនិងថ្នល់រងរបួសធ្ងន់។បន្ទាប់ត្រូវបានរថយន្តសង្គ្រោះក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានយកម៉ូតូជនរងគ្រោះ   ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងរងចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់យកត្រឡប់ទៅផ្ទះវិញ ៕ ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *