ជនបរទេសម្នាក់ផឹកស៊ីក្នុងហាងបង្កជម្លោះជាមួយស្រីៗ គេវាយបែកក្បាល

ភ្នំពេញ: បុរសជាជនបរទេសម្នាក់ បានចូលផឹកស៊ីនៅក្នុងបារបារាំងមួយកន្លែង ពេលផឹកស្រវឹងរករឿងនារីៗដែលនៅក្នុងបារព្រមទាំងអុកឡុកមិនឲ្យលុយម្ចាស់ហាងទៀត។​ តែករណី ត្រូវនារីៗព្រួតវាយបែកក្បាល កាលពី​វេលាម៉ោង​១​និង៣០នាទីយប់ ឈានថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ​១៣០ ក្នុងបារបារាំងមួយកន្លែង សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

​​​ជនជាតិបរទេសខាងលើ​មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ គ្រានតែដឹងថា ជាជនជាតិអឺរ៉ុប មាន អាយុ​ប្រហែល​៣ឆ្នាំ​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅដល់ធ្វើការសម្របសម្រួលដើម្បីជនជាតិបរទេសនោះព្រមឡើងរថយន្តសង្គ្រោះរួចទៅព្យាបាលរបួសដោយខ្លួនឯង ឯម្ចាស់ហាងក៏មិនគិតថ្លៃហូបចុកដែរ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *