រថយន្តក្រឡុកសុីម៉ង់ត៍ក្រុមហ៊ុនGLគៀររថយន្តមួយគ្រឿងទៀតខូចខាតទ្វារមួយចំហៀង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ក្រុឡុកសុីម៉ង់ត៍មួយគ្រឿង   គេចពីរថយន្តមួយគ្រឿងរេចង្កូតទៅគៀររថយន្ត   មួយគ្រឿងបណ្តាលឲ្យខូចខាតទ្វារខាងឆ្វេងខាងមុខអស់មួយ។តែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នរះកើតឡើងកាលពីវេលាម៉ោង៧-១០យប់ថ្ងៃទី៨ខែវិច្ឆិការឆ្នាំ២០១៨ស្ថិតនៅចំណុចមុខ ហាងលក់សំលៀកបំពាក់(យិីហោ ភិក អេន​ ឈូស)តាមបណ្តោយផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តក្រឡុងសិុម៉ង់ត៍ក្រុមហ៊ុនGLមួយគ្រឿងម៉ាកFOSOពណ៌សពាក់ស្លាកលេខភ្នំពេញ5A-0705ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីរថយន្តមួយគ្រឿងរួចរេចង្កូតទៅគៀររថយន្តមួយគ្រឿងទៀតម៉ាកកូរ៉ូឡាពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2N-9049បើកបរដោយបុរសម្នាក់នៅខាងមុខស្របទិសដៅគ្នាចំទ្វារខាងឆ្វេងខាងមុខបណ្តាលឲ្យខូចខាតអស់ទ្វារមួយតែមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តក្រឡុកសុីម៉ង់ត៍ចេញថ្លៃជួសជុលខាងរថយន្តកូរ៉ូឡាឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *