រថយន្តម៉ាស្តាបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូCBRបុករងការខូចខាតចិតតួចប្រកែកតិងសរសៃកដាក់គ្នា

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ  និងមិត្តភក្តិម្នាក់ទៀតបើករថយន្តមួយគ្រឿងបត់ឆ្វេងដៃឆ្លង  ចូលហាងម៉ាស្សាមួយកន្លែង  មិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុក   ចំហៀងរថយន្តខាងឆ្វេងបណ្តាលឲ្យខូចខាតតិចតួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩-៤០នាទីយប់ថ្ងៃទី៨ខែវិច្ឆិការឆ្នាំ២០១៨ស្ថិតនៅចំណុចមុខ អាត្លង់ទិកទួលគោក ម៉ស្សា និងស៉្បា តាមបណ្តោយផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងមិត្តភក្តិម្នាក់ទៀតបើករថយន្តម៉ាស្តាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AI-3839ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃចូលហាងម៉ាស្សាដោយខ្វះការប្រុងប្រយ័ត្នខណះនោះក៍​មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកCBRពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FE-1718មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំផ្នែកខាងស្តាំរថយន្តបណ្តាលឲ្យបែកក្បាលម៉ូតូតិចតួចចំណែកខាងរថយន្តមិនការខូចខាតនោះទេបន្ទាប់មកភាគីទាំងសងខាងបានប្រកែកតិងសរសៃកដាក់យកត្រូវរៀងខ្លួនៗ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីរថយន្តបានចេញសំណងទៅឲ្យភាគីខាងម៉ូតូចំនួន៣០ម៉ឺុនរៀលដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
ខុង​ មីញ

9:23 AM

Leave a Reply

Your email address will not be published. Required fields are marked *