ទុកម៉ូតូក្នុងបន្ទប់ជួលចេញទៅហូបបាយមួយភ្លែតត្រលប់មកវិញចោរគាស់សោរបន្ទប់យកម៉ូតូទៅបាត់

ភ្នំពេញៈ នារីម្នាក់ត្រូវចោរគាស់សោយកម៉ូតូស្ពុបពី០១៩មួយគ្រឿងយកទៅបាត់   ខណៈរូបគាត់បានចេញទៅក្រៅជាមួយមិត្តភក្ត្រ័ទៅហូបបាយមួយភ្លែត។

ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង១២និង៥នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៩ខែវិឆ្ឆិកាឆ្នាំ២០១៨។ ស្ថិត​តាមបណ្ដោយផ្លូវបេតុងក្នុងភូមិចំរើនផល១សង្កាត់បឹងទំពុន១ខណ្ឌមានជ័យ ជនរងគ្រោះ​ឈ្មោះម៉ាន់នីភេទស្រីអាយុ២២ឆ្នាំមុខរបលក់ទូរសព្ទ័ដៃអោយក្រុមហ៊ុនវីវ៉ូស្នាក់នៅបន្ទប់កើតហេតុខាង។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា   មុនពេលកើតហេតុរូបគាត់បានចាក់សោរបន្ទប់ត្រឹមត្រូវរួចហើយឡើងជិះ   រថយន្តជាមួយមិត្តភក្ត្រ័ទៅហូបបាយនៅម្តុំផ្សារសុវណ្ណាពេលហូបរួចហើយក៌ត្រលប់មកបន្ទប់ជួលវិញស្រាប់តែឃើញបន្ទប់ជួល    ចំហទ្វារហើយបានចូលក្នុងបន្ទប់ពុំឃើញម៉ូតូរបស់ខ្លួនឡើយហើយក៌ឆោឡោឡើងបានសួរទៅ មិត្តភក្ត្រ័ម្នាក់  ទៀតដែលជួលបន្ទប់នៅជិតនោះគាត់ឆ្លើយថាបានឭសំឡេងបញ្ឆេះម៉ូតូដែរស្មានតែមិត្តភក្ត្រ័ឯងជិះចេញទៅក្រៅហើយគាត់បានបន្តទៀតថាកន្លងមកនៅបន្ទប់ជួលកន្លែងនេះធ្លាប់បាត់ម៉ូតូជាច្រើនមកហើយម៉ូតូរបស់គាត់ម៉ាកស្គុបពីពណ័ស០១៩មិនចាំអក្សពីមុខស្លាកលេខភ្នំពេញ.1.2683 ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ បឹងទំពុន១អោយសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូរបស់គាត់មកវិញ៕ ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *