រថយន្ត​យី​ឌុប​ដឹកទំនិញបុករះ រថយន្ត៦គ្រឿង ម៉ូតូកង់៣ ចំនួន៤គ្រឿងនិងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ: រថយន្ត​យី​ឌុប​ដឹកទំនិញធំ មួយគ្រឿង បានបើក​បុក​រះ​រថយន្ត​និង​រុញ​ទៅបុក​បន្តបន្ទាប់ រថយន្ត​ចត​ស្ងៀម ​៦​គ្រឿង ម៉ូតូ​កង់​បី​៤​គ្រឿង និង​ម៉ូតូ​ចត​ស្ងៀម​ចំនួន​៣​គ្រឿង​បន្ថែមទៀត បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រងរបួស ធ្ងន់​ម្នាក់ ស្រាល​៤​នាក់ ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​លើផ្លូវ​វេ​ង​ស្រេង ក្នុង ភូមិ​តំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ត្រង់មុខ​ទីបញ្ជាការ​អាវុធហត្ថ​រាជភ្នំពេញ ​។​

សាក្សីបានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ​យី​ឌុប ស ពណ៌​លឿង ដឹកទំនិញ អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ ក្រោយ​កើតហេតុ​។​

​តាម​ប្រភព​ពីមន្រ្តីនគរបាលចរាចរខណ្ឌមានជ័យបាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​បង្ក បើក​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ពី​លិចទៅ​កើត។ លុះដល់​ចំណុចកើតហេតុ បាន​ទៅបុក​រថយន្ត​មួយគ្រឿង​កំពុងបើក​ស្រប​ទិស​គ្នា ហើយ​រុញ​ទៅបុក​រថយន្ត ចត​ស្ងៀ​ត ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង​ទៀត និង​បុក​កៀរ​ម៉ូតូ​កង់​បី​ចំនួន​៤​គ្រឿង កំពុងបើក​តាមផ្លូវ ស្រប​ទិស​គ្នា ម៉ូតូ​ចំនួន​៣​គ្រឿង ដែល​ចត​ស្ងៀម ហេតុការណ៍ គ្រោះថ្នាក់ ផ្អើល​មួយ​ចំហៀង​ក្រុងភ្នំពេញ​ខាងលើ បង្ក​ឲ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​ស្រាល បន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន។រីឯ ជនរងគ្រោះ៥នាក់​ត្រូ​វាន​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ ចំណែក​សម្ភារៈ​ពាក់ព័ន្ធ​ទាំង​រថយន្ត​បង្ក​ទាំង​រថយន្ត ម៉ូតូ​កង់​បី​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ជំនាញ ចុះទៅពិនិត្យ រួច​ប្រមូលយក​មធ្យោបាយ ពាក់ព័ន្ធ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានីភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *