បាញ់៦គ្រាប់គំរាមរថយន្តមួយគ្រឿងបើកដេញបុកម៉ូតូបុរសម្នាក់

0
24

 ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេរីទំនើបមួយគ្រឿង     ដេញបុកទៅលើយុវជនម្នាក់កំពុងជិះម៉ូតូមួយគ្រឿង   ស្របទិសដៅគ្នាពីក្រោយបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់    ខណៈនោះក៍មានបុរសម្នាក់​ ស្លៀកពាក់ស៊ីវិលឃើញហេតុការណ៍     ​នេះបានដកកាំភ្លើងខ្លីបាញ់ឡើងលើ៦គ្រាប់ដើម្បីគំរាមទៅលើរថយន្តបង្ក។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី​១០ខែវិឆ្ឆិកាឆ្នាំ២០១៨។ ស្ថិតចំណុចមុខផ្ទះលក់គ្រឿងបន្លាស់រថយន្ត(យីហោ សាម ឃុន)​បណ្ដោយផ្លូវ៩៣ជិតផ្សារតូច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ   គេឃើញយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់០១៥ពណ័   ខ្មៅពាក់ស្លាកលេខភ្នំពេញ.1FH2579ជិះពីត្បូងទៅជើងលុះមកដល់ចំនុចកើតហេតុខាងលើស្រាប់តែមានរថយន្តទំនើបមួយ     គ្រឿងមិនចាំម៉ាកបើកពីក្រោយដេញបុកម៉ូតូជនរងគ្រោពីក្រោយ បណ្ដាលដួលម៉ូតូបោកនិងថ្នល់រងរបួសធ្ងន់ស្រាប់តែរថយន្តបង្កបំរុងរយ៉ែរថយន្តថតក្រោយមកកិនជនរងគ្រោះបន្តែមទៀត ខណះនោះគេឃើញបុរសម្នាក់ដែលនៅអង្គុយញាំអីនៅក្បែរកន្លែងកើតហេតុឃើញហេតុការនេះបានដកកាំភ្លើងបាញ់គំរាមឡើងលើ៦គ្រាប់ធ្វើឲ្យ​រថយន្តបង្កបើករត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។ចំណែកបុរសដែលបានបាញ់គំរាមទៅរថយន្តបង្កក៍គេចខ្លួនចេញពីកន្លែងកើតបាត់ដែរ។ ក្រោយហេតុការណ៍ជនរងគ្រោះត្រូវបានរថយន្តគ្លីនិចឯជនដឹកយកទៅសង្គ្រោះភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្វមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចបានរើសសំបកនិងបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិស្រះចករងចាំសាច់ញ្ញាណយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ឲ្យទៅម្ចាស់វិញ៕ ខុង មីញ

LEAVE A REPLY

Please enter your comment!
Please enter your name here