ក្របួចចោរឆក់កាបូប២នាក់ ធាក់ផ្តួលម៉ូតូដួលស្លាប់ប្តី ប្រពន្ធរបួសធ្ងន់

ភ្នំពេញៈកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការខណ្ឌចំការមន កម្លាំងអធិការដ្ធានស្រុកអូររាំងឪ បាន ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ខៀវ ផល្លា ហៅខ្លា ភេទប្រុស អាយុ២១ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ ទើបចេញវិញថ្ងៃ០៧ ខែសីហា ឆ្នាំ២០១៨ មានសារធាតុញឿន)ត្រង់ចំនុចវត្តថ្មី ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មកសាកសួរនៅការិយាល័យជំនាញ និងកសាងសំណុំរឿងតាមនីតិវិធី បន្ទាប់ពីរកឃើញថា ធ្វើសកម្មភាពឆក់កាបូបពីរនាក់ ប្តី ប្រពន្ធ ហើយធាក់ម៉ូតូផ្តួល បណ្តាលឲ្យដួលស្លាប់ ប្តី កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា កន្លងទៅនេះ នៅខណ្ឌចំការមន។

លុះមកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៣:៤០នាទី ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យបានស្រាវជ្រាវបង្ក្រាបឈ្មោះ ម៉ឹង ប៊ុនវាសនា ហៅអាបូ ភេទប្រុស អាយុ​២១ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ ទើបចេញវិញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨) ត្រង់ចំណុចមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ជនសង្ស័ឈ្មោះ ម៉ឹង ប៊ុនវាសនា ហៅបូរ ជានអ្នកឆក់កាបូបជនរងគ្រោះ និងបានធាក់ម៉ូតូបណ្តាលឲ្យជនរងគ្រោះស្លាប់ ។

សពជនរងគ្រោះ ឈ្មោះ ចយ អាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលផ្លូវបតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្ភារ:បាត់បង់: កាបូបក្រវ៉ាត់ចង្កេះមួយ លុយ១០០ដុល្លារ,លុយខ្មែរ ៨០ម៉ឺនរៀល អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរមួយ។

រីឯសម្ភារ:ដកហូតមាន ម៉តូ Dream C125 ពាក់ផ្កាកលេខ1GQ-9507 ពណ៍ ទឹកប្រាក់ ផលិតឆ្នាំ២០១៨ និងម៉ូតូម៉ាក Honda Beat ពាក់ស្លាកលេខភ្នំពេញ1HD-1662 ពណ៍ក្រហម ស រួច កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *